ថៅកែវ​សិប្បកម្ម​នាំលីលី​ ៖ បើយើងដោះស្រាយបញ្ហាកាន់តែច្រើន ចំនេះដឹង និងសមត្ថភាព​របស់​យើង​​កាន់តែខ្លាំង

មោះមកមើលក្នុងដំណើរជីវិត​ប្រចាំថ្ងៃ ជីវិតការងារ ជីវិតអាជីវកម្ម គឺតែងតែមានបញ្ហាតិច ឬច្រើនដោយ​ជៀសមិន​ផុតឡើយ ហើយអ្នកខ្លះក៏អាចដោះស្រាយបាន ហើយអ្នកខ្លះទៀតក៏មិនអាចដោះស្រាយ​បានរហូតដល់បោះ​បង់ចោល​ក្តី​ស្រម៉ៃ​​កណ្តាលទីក៏មាន។ គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ គ្រាន់បញ្ហាខ្លះស្រួលនិងដោះស្រាយ ហើយបញ្ហាខ្លះ​ស្មុគស្មាញ​មិនអាចដោះស្រាយបានងាយៗនោះទេ គឺទាមទាអោយអ្នកមានភាពអំណត់ តស៊ូ និងមានភាពឆ្លាតវ័យនោះ​ទើប​អាចដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះអ្នកបាន។

ឧញ៉ា កែវ មុំ គឺជាម្ចាស់សិម្បកម្មផលិតនំស្រួយ លីលី បានលើកឡើងថា​ “បើយើងដោះស្រាយ​បញ្ហាកាន់បាន​កាន់តែ​ច្រើន ចំនេះដឹង និងសមត្ថភាពរបស់យើងកាន់តែខ្លាំងជាងមនុស្សធម្មតា”។ ឧញ៉ា កែវ មុំ មានប្រសាសន៍​បែបនេះ​គឺចង់​បង្ហាញ​អោយយុវជន និងអ្នកដែលកំពុងប្រឡូកក្នុងការងារ ក៏ដូចជាអាជីវកម្ម ទាំងអស់អោយមានចិត្តមោះមុត ក្លាហាន និងតស៊ូមិនរុញរានៅក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកំពុងតែកើត ហើយប្រុងនិងកើតឡើងមកលើខ្លួនអ្នក ។ ខណះដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះអ្នកនោះ អ្នកនិងអាចទទួលបាននូវចំនេះដឹង វិធីសាស្ត្រក្នុងការដោះស្រាយ និងដឹងពីវិធីសាស្ត្រនៅក្នុងការបញ្ចៀសរាល់បញ្ហា ដែលធ្លាប់កើតមានឡើងមកលើ​ខ្លួនអ្នក​មិន​អោយកើត​ឡើងម្តងទៀតឡើយ។

អ្នកអាចដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងចំពោះអ្នកបានមែន អ្នកគឺជាបុគ្គលម្នាក់ដែល រឹងមាំជាងមុន និង​ឆ្លាត​វ័យជាងមុន និងសំបូរទៅដោយវិធីសាស្ត្រល្អៗនៅក្នុងការដោះស្រាយបញ្ហាផ្សេង ជាងអ្នកដ៏ទៃ ។ ហើយ​នៅ​ពេល​ក្រោយទៀតអ្នកនិងដឹងថា ផ្លូវណាអាចជួបបញ្ហា ហើយផ្លូវណាដែលមិនជួបបញ្ហាថែមទៀតផង មិនតែប៉ុណ្ណោះក្រោយ​ឆ្លង​កាត់បញ្ហាជាច្រើនអ្នកនិងក្លាយជាបុគ្គលមួយដែលពោពេញទៅដោយភាពក្លាហាន និងមិនគេចវេសចេញ​ពីបញ្ហា​ទាំង​នោះឡើយ អ្នកនិងព្យាយាមដោះស្រាយវារហូតទទួលបានជោគជ័យ។

ដូច្នេះហើយប្រសិនបើជីវិតអ្នកជួនិងបញ្ហាអ្វីមួយ ឬវិប្បត្តិអ្វីមួយនោះ អ្នកត្រូវតែព្យាយាមដោះស្រាយអោយ​អស់ពី​សមត្ថភាព នោះអ្នកនិងទទួលបានមកវិញនូវភាពប្រសើជាងមុន និងរីកចំរើនជាងមុនជាក់ជាមិនខាន៕

Loading...