អត់បន្ថូរដៃទេ ដាក់ទាល់តែដេកសន្លប់តែម្តង! ឃីម បូរ៉ា VS វ៉ាន់ វឿន (មានវិឌីអូប្រកួតពេញ)

នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្រោមការរៀបចំឡើងដោយខារ៉ាបាវនិងTV5 ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព័្រត្រដោយមានពីគូរគឺ ឃីម បូរ៉ា VS វ៉ាន់ វឿន , ឈុត សេរីវ៉ាន់ថង VS សូត្រ វាសនា។

សម្រាប់វគ្គផ្តាច់ព័្រត្រចុងក្រោយនេះគឺរកឃើញហើយ កីឡាករ ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង ជាអ្នកឡើងវាយគ្នា ដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ចុងក្រោយគេបង្អស់។

សម្រាប់ការប្រកួតចុងក្រោយ ឃីម បូរ៉ា និង វ៉ាន់ វឿន បានធ្វើទស្សនិកជននាំគ្នាមិននៅស្ងៀមឡើយម្នាក់ៗបញ្ចេញសមត្ថភាពអស់ពីខ្លួន ដើម្បីឡើងទៅវគ្គចុងក្រោយ។ ឃីម បូរ៉ា ធ្វើបានសម្រេចប្រើកណ្តាប់ដៃដែកបំបាក់ វ៉ាន់ វឿន អោយដួលសន្លប់ភ្លាមៗ ធ្វើឱ្យអ្នកទស្សនាផ្ទាល់នាំគ្នាស្រែកពេញសង្វៀនប្រដាល់។

សូមទស្សនាការប្រកួតពេញ ឃីម បូរ៉ា VS វ៉ាន់ វឿន

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕