ឥណ្ឌូនេស៊ី ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីបួននៅលើពិភពលោក ប្រជាជនសរុបមានប្រមាណ២៥០លាននាក់។ ដោយសារមានស្ថេរភាពសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាចចាត់ទុកបានថាជាចំនុចក្តៅ និងជាថ្នាលបណ្តុះបណ្តាលសម្រាប់ការវិនិយោគពីវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។
រដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលស្គាល់ថាវាជាសក្តានុពល និងបានធ្វើការណែនាំក៏ដូចជាលើកទឹកចិត្តដល់វិនិយោគិនបរទេស ហើយក្នុងខណៈនេះគេក៏កំពុងខិតខំពង្រឹងផ្នែកច្បាប់ និងបទបញ្ញត្តិនានាដែលពាក់ព័ន្ធដើម្បីគៀងគរការវិនិយោគកាន់តែច្រើន។
យោងតាមការឲ្យដឹងពីធនាគារពិភពលោកក្នុងឆ្នាំ២០១៥ ស្តីពីការធ្វើអាជីវកម្ម ឥណ្ឌូនេស៊ីស្ថិតក្នុងលំដាប់លេខ១១៤ ក្នុងចំណោមប្រទេស១៨៩ ក្នុងការបន្ធូរបន្ថយផ្នែកអាជីវកម្ម។ ដូច្នេះអ្វីខ្លះដែលSME ត្រូវដឹងពីការធ្វើអាជីវកម្មក្នុងប្រទេសឥណ្ឌូនេស៊ី? ក្រឡែកទៅមើលចំនុចមួយចំនួនខាងក្រោមនេះ នឹងជួយអ្នកឲ្យដឹងពីការធ្វើអាជីវកម្មក្នុងប្រទេសឥណ្ឌូនេស៊ី៖
១.ការចាប់ផ្តើមអាជីវកម្ម
បើគិតជាមធ្យមភាគ វាត្រូវចំនាយពេល៥២.៥ថ្ងៃក្នុងកាបររៀបចំចាប់ផ្តើមដំណើរការជាអាជីវកម្មក្នុងប្រទេសនេះ ដែលក្នុងនោះមាន១០ជំហានពាក់ព័ន្ធ បើអ្នកចង់ធ្វើការវិនិយោគក្នុងអាជីវកម្មវាមានផ្លូវពីរធំៗ ដែលត្រូវដើរ និងពិចារណា។
ជាធម្មតាគឺការបង្កើតជាក្រុមហ៊ុនលក្ខណៈ ក្រុមហ៊ុនឥណ្ឌូនេស៊ីទទួលខុសត្រូវមានកម្រិត (Indonesian Limited Liability Company (PMA)) ដែលតម្រូវឲ្យមានពីរភាគក្នុងការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន។ វាក៏អាចជាជម្រើសមួយដែរក្នុងការក្លាយខ្លួនទៅជា ការិយាល័យតំណាង ប៉ុន្តែវាត្រូវភ្ជាប់មកជាមួយនូវការរឹតបន្ដឹងមួយចំនួនលើសកម្មភាពរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវដោយឡែកធ្វើឡើងតាមរយៈការជ្រើសរើសធ្វើជាអ្នកតំណាងមិនផ្ទាល់ ដោយមានការតែងតាំងក្រុមហ៊ុនក្នុងស្រុកធ្វើជាភ្នាក់ងារ ឬជាអ្នកចែកចាយបន្តទៅក្នុងទីផ្សាដើម្បីលក់ផលិតផល។
២.អ្នកតំណាងក្នុងតំបន់
មានការផ្លាស់ប្តូរបទបញ្ញត្តិមួយនៅក្នុងឆ្នាំ២០១៣ ពាក់ព័ន្ធទៅនឹង បទបញ្ញត្តិផ្នែកពន្ធដា ដែឡបានកំណត់ថា យ៉ាងហោចណាអ្នកគ្រប់គ្រងម្នាក់ក្នុងក្រុមហ៊ុនត្រូវតែមានកាតពន្ធឥណ្ឌូនេស៊ី ឬកាន់លិខិតបញ្ជាក់លំនៅស្ថានផ្ទាល់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី វាមានន័យថាអ្នកត្រូវការមនុស្សម្នាក់នៅក្នុងក្រុមហ៊ុនរបស់អ្នក ដែលមានសញ្ជាតិឥណ្ឌូនេស៊ី ឬជនបរទេស ដែលបានទទួលការអនុញ្ញាតឲ្យបម្រើការងារក្នុងក្រុមហ៊ុនដទៃណាមូយ ដែលបានចុះឈ្មោះចុះបញ្ជីក្នុងប្រទេសឥណ្ឌូនេស៊ី។
៣.ភាសា
ទោះជាភាសាអង់គ្លេសជាភាសាសំខាន់ចម្បង ដើម្បីប្រើប្រាស់ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដោយ តែអ្នកប្រហែលជាត្រូវស្វែងរកអ្នកបកប្រែម្នាក់នៅពេលដែលអ្នកចង់ទៅបើកអាជីវកម្ម ឬធ្វើការនៅក្រៅទីក្រុងហ្សាការតា។ ហើយក៏ជាការណែនាំមួយដែរសម្រាប់អ្នកដែលគួរព្រីនព័ត៌មានលម្អិតពីកាតអាជីវកម្មរបស់អ្នកជាភាសាឥណ្ឌូនេស៊ី ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់អ្នកជាមួយដៃគូរ។
៤.ថ្នាក់សក្តិ
ឋានានុក្រមគឺត្រូវបានគេគោរពខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី វាជាការល្អបំផុតនៅក្នុងជំនួបពិភាគ្សាលើកដំបូងរបស់អ្នកជាមួសដៃគូដែលជាជនជាតិឥណ្ឌូនេស៊ី ដែលឲ្យអ្នកដែលមានឋានៈខ្ពស់ក្នុងក្រុមហ៊ុនរបស់អ្នកជួបជាមួយអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នាជាមួយក្រុមហ៊ុនជាដៃគូ។ វាជួយបង្កភាពងាយស្រួលដែលមានអ្នកតំណាងក្នុងប្រទេសបានធ្វើការណែនាំដំបូង។
៥.កាតព្វកិច្ចនាំចូល
ក្រុមហ៊ុនមួយធ្វើការនាំចូលទំនិញទៅកាន់ប្រទេសមួយច្បាស់ជាត្រូវការលេខអត្តសញ្ញាណកម្មអ្នកនាំចូល ពីក្រសួងពាណិជ្ជកម្ម ឬក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគ។ ផលិតផលភាគច្រើនទាក់ទាញ និងទាមទារកាតព្វកិច្ចក្នុងការនាំចូលរហូតដល់១៥ភាគរយ។ ផលិតផលមួយចំនួនដូចជា សំលៀកបំពាក់វាយនភណ្ឌ ស្បែកជើង ទំនិញអេឡិចត្រូនិច ត្រូវការអាជ្ញាប័ណ្ណពិសេសពីក្រសួងពាណិជ្ជកម្ម។
បើអាជីវកម្មរបស់អ្នកត្រៀមខ្លួនរួចរាល់ហើយបន្តធ្វើវាទៅ ពេលដែលអ្នកយល់ច្បាស់ពីវប្បធម៌ ទំនៀមទម្លាប់ និងអាចឱបយកឱកាសនៃការធ្វើអាជីវកម្មក្នុងប្រទេសនេះបានអ្នកនឹងមានឱកាសជោគជ័យច្រើន៕