បើអ្នកចង់បានផលចំណេញច្រើនពីការលក់អនឡាញ អ្នកត្រូវស្គាល់កន្លែងបោះដុំទំនិញចំនួន២កន្លែងនេះសិន
សព្វថ្ងៃនេះការកម្មង់ទំនិញផ្ទាល់ពីប្រទេសចិនកំពុងក្លាយជាឱកាសមាសប្រាក់ដ៏ធំបំផុត របស់ម្ចាស់អាជីកម្មមួយចំនួន ដែលសំលឹងឃើញពីឱកាសបោះដុំផលិតផល ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ តែអ្វីដែលជាឧបសគ្គធំបំផុតរបស់អ្នករកស៊ីមួយចំនួនដែលចង់នាំចូល ផលិតផលមកលក់តែមិនដឹងថា កន្លែងបោះដុំផលិតផលពីប្រទេសចិននៅកន្លែងណា ឈ្មោះអ្វីនោះទេ។
ពេលនេះ Business Cambodia កន្លែងបោះដុំផលិតផលតម្លៃថោកតាមអនឡាញ២ ទីតាំងដែលអ្នកលក់នៅកម្ពុជាអាចកម្មង់យកមកលក់បន្តរបាន៖
១.ALIBABA
ALIBABA គឺជាវេបសាយធំបំផុតរបស់ប្រទេសចិន ដែលមានលក់ទំនិញរាប់លានមុខទូទាំងពិភពលោក។ វេបសាយយក្យរបស់ចិនមួយនេះ អាជីវករកម្ពុជាអាចកម្មង់ទិញទំនិញបានក្នុងតម្លៃថោក ហើយធានាជូននៅគុណភាពពិត ដោយបានឆ្លងកាត់ក្រសួងត្រួតពិនិត្យគុណភាពរបស់ប្រទេសចិនផងដែរ។ ទំនិញបោះដុំដែលអ្នកអាចកម្មង់បាននៅលើគេហទំព័រAlibabaផ្ទាល់ ឬអាចស្វែងរកទីភ្នាក់ងារណាមួយដែលគួអោយទុកចិត្តបំផុត ដែលអាចជួយអ្នកទិញទំនិញពីប្រទេសចិនបានក្នុងតម្លៃថោកបំផុត មិនចាប់ពី៤០០ដុល្លារឡើងទៅ។ ហើយទំនិញទាំងនោះអ្នកអាចចរាចរណ៏លក់នៅលើទីផ្សាកម្បុជាបាន។
២.DH Gate and Aliexpress
DH Gate and Aliexpress ជាប្រភពបោះដុំមួយទៀតដ៏ល្អបំផុតនៅក្នុងទីផ្សាផលិតរបស់ប្រទេសចិន។ មិនថាសំលៀកបំពាក់់ គ្រឿងអេឡិចត្រូនិក ដែលប្រជាជនកម្ពុជាប្រើប្រាស់សព្វថ្ងៃ អ្នកលក់នៅកម្ពុជាអាច កម្មង់ទំនិញទាំងនេះក្នុងតម្លៃថោក ពីវេបសាយមួយនេះ ហើយសេវាដឹកជញ្ជូននិងមកដល់កម្បុជាប្រហែលជា១សប្តាហ៍។ ផលិតផល ដែលដាក់លក់លើ DH Gate and Aliexpress ត្រូវបានត្រួតពិនិត្យគុណភាពរបស់ប្រទេសចិន ដែលអាចអ្វើអោយអតិថិជនមានទំនុកចិត្ត ជាមួយផលិតផលដែលខ្លួនបានកម្មង់ទិញពីវេបសាយទាំងពីនេះ។
មូលហេតុធំដែលអ្នកលក់ទាំងឡាយគួរតែនាំចូលទំនិញដោយខ្លួនឯងតាមអនឡាញ ព្រោះចំណាយថ្លៃដើមទាប ចំនេញពេលវេលា មិនចំណាយថ្លៃសេវាកម្មធ្វើដំណើរ ហើយអាចក្លាយជាថៅកែបោះដុំទំនិញផ្គត់ផ្គង់ទីផ្សារបានផងដែរ៕