ចំណុច​ត្រូវ​ចងចាំក្រោយ​ពេលអ្នកមានដៃគូជីវិត​ ដែលកំហុស​រឿង​លុយកាក់ខាងក្រោមអ្នកគួរ​ជៀសវាង​

ពេលអ្នកនៅលីវ ការចាយលុយប្រចាំថ្ងៃ មិនចាំបាច់​សូវគិតច្រើននោះទេ តែពេលអ្នកមានដៃគូជីវិត អ្នកគួរតែពិភាក្សាជាមួយដៃគូរបស់អ្នក មុននឹងសម្រេចចិត្តចំណាយលើអ្វីមួយ ដើម្បីចៀសវាង ជម្លោះរឿងលុយកាក់។ ខាងក្រោមនេះជា កំហុស ហិរញ្ញវត្ថុអាក្រក់ៗ ដែល មនុស្សបានសាង ពេលពួកគេ មានដៃគូជីវិត៖

១.ការលាក់បាំងរឿងលុយកាក់

វាមិនល្អនោះទេ ដែលអ្នកលាក់បាំងរឿងលុយកាក់​ ពេលអ្នកមានដៃគូរជីវិត ព្រោះអាចបង្កឲ្យមានជម្លោះជាមួយដៃគូ បង្កភាពល្អក់កករក្នុងគ្រួសារ។​ ដូច្នេះអ្នកត្រូវតែបើកចំហរ អំពីរឿងលុយកាក់។ បើតាមសម្ដីរបស់ លោកស្រី Neal Godfrey ប្រធាន នៃក្រុមហ៊ុន Children’s Financial Network បានឲ្យដឹងថា មនុស្សចូលិត្តនិយាយរឿង រួមភេទជាជាង និយាយរឿងលុយកាក់។ យ៉ាងណាមិញលោកស្រីថា ពួកគេគួរ តែ​ជជែងគ្នា ទាំងរឿង រួមភេទ និងលុយកាក់ផងដែរ ជាពិសេស ពិភាក្សា រឿងទ្រព្យ បំណុល ចំណូល និងចំណាយជាដើម។

២.ការទុក ទំនួលខុសត្រូវហិរញ្ញវត្ថុលើដៃគូរតែម្ខាង

ការដាក់បន្ទុកនៃទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុទៅលើដៃគូរតែម្ខាង វាជាមិនជាការល្អនោះទេ ខណៈអ្នកនិងដៃគូររបស់អ្នក ជាដៃគូរជីវិត ដូច្នេះត្រូវតែមានទទួលខុសត្រូវរួមគ្នា។គូរស្វាមីភរិយា ត្រូវតែគ្រប់គ្រងហិរញ្ញវត្ថុរួម ទាំងលុយហូរចេញនិងចូល និងការ បង់វិក័យប័ត្រជាដើម។

៣.ការមិនពិភាក្សាគ្នាអំពីគោលដៅ

គូរស្វាមីមួយចំនួនមិនបានពិភាក្សាគ្នាអំពីគោលដៅហិរញ្ញវត្ថុនោះទេ។ គូស្វាមីភរិយាគួរតែមកអង្គុយពិភាក្សាគ្នាឲ្យបានច្បាស់អំពីគោលដៅហិរញ្ញវត្ថជាក់លាក់ណាមួយ ហើយគោលដៅនោះត្រូវតែជាគោលដៅដែលពួកគេយល់ស្របទាំង២នាក់។ ប្រសិន​ មិនបានពិភក្សាគ្នា ហើយម្នាក់កំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ទុកលុយបើកអាជីវកម្ម ចំណែកម្នាក់ទៀតសន្សំលុយទុកទិញផ្ទះ នោះជាការខ្វែងគំនិតគ្នា ហើយគោលដៅហិរញ្ញវត្ថុរបស់អ្នកនឹងបរាជ័យ។

៤.ការមិនកំណត់ខ្ទង់ចំណាយ

គូរស្វាមីភរិយាមួយចំនួន មិនបានគិតខ្វល់ខ្វាយអំពីការកំណត់ខ្ទង់ចំណាយក្នុងមួយខែៗ ដែលនេះជា សញ្ញាមិនល្អមួយនៃផ្នែកហិរញ្ញវត្ថុ។ ការដែលមិនកំណត់ខ្ទង់ចំណាយឲ្យបានត្រឹមត្រូវនេះ ធ្វើឲ្យអ្នកមានទម្លាប់ចាយលុយខ្ជៈខ្ជាយ ទៅលើអ្វីដែលមិនចាំបាច់។ ដូច្នេះ បើអ្នកមិនបានកំណត់ពីខ្ទង់ចំណាយទេ អ្នកនឹងមិនដឹងថា ក្នុងមួយខែៗ អ្នកចំណាយអស់ប៉ុន្មាន ជាពិសេស អ្នកនឹងមិនសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកនោះទេ បើអ្នកមិនបានកំណត់ខ្ទង់ចំណាយ។

៥.ការមិនបើកគណនីធនាគារផ្សេងគ្នា

ប្ដីប្រពន្ធមួយចំនួន សម្រេចចិត្តបើកគណនីធនាគាររៀងខ្លួនជាជាងបើកគណនីរួមគ្នា ព្រោះពួកគេគិតថា ការធ្វើបែបនេះ អាចចៀសវាជម្លោះរឿងលុយកាក់។ តែយ៉ាងណាមិញ ពួកគេគួរតែបើកគណនីរួមគ្នាតែមួយជាការល្អ ព្រោះពួកគេទាំង២ ដឹងពីចំនួនទឹកប្រាក់មានដែលមាននៅក្នុងគណនីទឹកប្រាក់ បានដកចេញ នឹងទឹកប្រាក់ដែលបន្ថែម។ លើសពីនេះ ប្ដីប្រពន្ធអាចដកប្រាក់​ ដាក់ប្រាក់ពេលពួកកេ​​​​ ត្រូវការក្នុងពេលណាមួយ។ គណនីធនាគាររួមគឺ ជាប្រភេទគណនីមួយដែល គូស្វាមីភរិយា គួរប្រើប្រាស់ ព្រោះកាលណាពួកគេមានគណនីធនាគាររួមគ្នាតែមួយ វាបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនិងការមានទំនុករវាងគ្នា ពោលគឺពួកគេមានផែនការរួមនិងគោលដៅរួមគ្នាតែមួយលើផ្នែកហិរញវត្ថុ។

៦.ការគិតចំនួននៃចំណូលរបស់ដៃគូ

នៅក្នុងចំណុចនេះ គូស្វាមីមួយចំនួន គិតថាខ្លួនឯងមានប្រៀបជាងដៃគូរបស់ខ្លួន ព្រោះរកចំណូលបានច្រើនជាង ដូច្នេះអំណោចគឺនៅលើខ្លួនភាគច្រើន។ តែបើតាមសម្ដីរបស់លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិក ​បានលើកឡើងថា ប្ដីប្រពន្ធគួរមិនគិតថា ខ្លួនឯងអាចរកចំណូលបានច្រើនជាងដៃគូរនោះទេ តែអ្វីដែលសំខាន់ អ្នកទាំង២គឺក្រុមតែមួយ ដូច្នេះ ធ្វើយ៉ាង​ឲ្យគោលដៅហិរញ្ញវត្ថុទទួលបានជោគជ័យ៕