ជូកឺលៀង ហៅ “នាគដេក” ជាទីប្រឹក្សាកំពូលរបស់គរស៊ូ (Su) និងជាឧបរាជថែមទៀត ក្រោយពីការបង្កើតនគរនេះឡើងជាមួយនឹង លាវប៉ី មុនពេលបង្កើតនគរស៊ូនេះបាន ជូកឺលៀង និងលាវប៉ី រួមទាំងមេទ័ពច្រើននាក់ទៀត បានខិតខំប្រឹងប្រែងយ៉ាងខ្លះជាទីបំផុត ទើបសម្រេចកិច្ចការធំមួយនេះ។
ក៏ប៉ុន្តែនៅពេលក្រោយ លាវប៉ី បានអញ្ជើញគេ (ជូកឺលៀង) ចុះពីឡុងចុងមក (ភ្នំនាគដេក) ក៏បានជួយឱ្យ លាវប៉ី ជាម្ចាស់បានឈ្នះលើកកងទ័ព ឆាវឆាវ លើកដំបូង។ មេទ័ព និងកងទ័ពទាំងឡាយមានចិត្តត្រេកអរ និងមោទនភាពជាទីបំផុត ដោយម្នាក់ៗនាំគ្នាអួតអំពីសមត្ថភាពរៀងៗខ្លួន ភ្លេចគ្រាដែលធ្លាប់បរាជ័យអស់។
ទង្វើបែបនេះ ដែលជាកង្វល់ធំរបស់ ជូកឺលៀង ដែលកងទ័ពមានចិត្តអំនួតពេលទទួលបានជោគជ័យតិចតួច ព្រោះវាអាចនាំមកនូវភាពបរាជ័យវិញភ្លាមៗបាន បើសត្រូវលើកទ័ពមកវាយប្រហារបក។ ទីប្រឹក្សា ជូកឺលៀង ក៏បាននិយាយថា «ក្នុងនាមជាមេទ័ព កងទ័ព ពេលទទួលបានជោគជ័យបន្តិចបន្តួច មិនគួរកើតចិត្តអំនួតជាដាច់ខាត អាចនាំគ្រោះថ្នាក់ដល់កងទ័ពបាន»។
ចំណែកនៅក្នុងក្បួនសឹករបស់ ស៊ុនអ៊ូ លោកបានពោលថា «មេទ័ពណាដែលមានអំនួត មេទ័ពនោះនឹងវិនាសអន្តរាយពុំខាន» មិនថាយើងខ្លាំងប៉ុណ្ណោះ បើកើតចិត្តអំនួតក្នុង មានចិត្តក្អេងក្អាងមើលងាយសត្រូវប្រាកដនឹងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរវិញ៕