កម្លាំងចម្រុះអាជ្ញាធរប្រទេសម៉ាឡេស៊ី ធ្វើការរឹបអូសភ្លុកដំរីបានជាង៣តោនពីក្រុមឈ្មួញខុសច្បាប់នឹងយកដុតកំទេច
ម៉ាឡេស៊ី ៖ អាជ្ញាធរម៉ាឡេស៊ីបានចេញប្រតិបត្តិការ ធ្វើការដុតកំទេចភ្លុកដំរីចំនួនជាង៣តោន ដែលបានរឹបអូសមកពីឈ្មួញរកស៊ីជួញដូរខុសច្បាប់ក្នុងតំបន់។
លោក Xavier Jayakumar រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែនដីទឹក និងធនធានធម្មជាតិ បាននិយាយថា «ភ្លុកដំរី ដែលបានរឹបអូស មកពីគ្រប់តំបន់ សរុបទាំងអស់ មានចំនួន៣,៩២តោន ដែលមានតម្លៃប្រហែលនឹង៣,២លានដុល្លារអាមេរិក។ ហើយភ្លុកទាំងអស់ ដែលអាជ្ញាធរបានរឹបអូស នឹងត្រូវបានធ្វើការដុតកំទេចចោលទាំងអស់»។
ការហាត់ឃាត់លើភ្លុកដំរី នៅអាមេរិក បានចូលជាធរមាន កាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០១៦។ ប្រទេសចិនបានអនុវត្តការហាមឃាត់ពាណិជ្ជកម្មភ្លុកដំរីកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ច្បាប់ហាមឃាត់នៃការជួញដូរភ្លុកក្នុងស្រុកខុសច្បាប់ នៅប្រទេសអង់គ្លេស ត្រូវបានអនុម័តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ ការជួញដូរភ្លុកដំរីក្នុងប្រទេសក៏ត្រូវបានហាមឃាត់ នៅក្នុងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនផងដែរ៕