ពិតជាមិនធម្មតានោះទេ ក្រុមហ៊ុនលក់គ្រឿងអលង្ការកងដៃ Kong Cianang បានបង្កើតកម្មវិធីមួយ ដែលមានឈ្មោះថា App recognition owner (Kong Cianang) ដែលជាកម្មវិធីនៅលើទូរស័ព្ទដៃថ្មីទំនើបមួយ ដែលអាចបង្ហាញថាផលិតផលគ្រឿងអលង្កាដែលអ្នកពាក់នៅនឹងខ្លួន គឺជារបស់ពិត ឬក្លែងក្លាយបានយ៉ាងងាយស្រួលបំផុត។
កម្មវិធី App recognition owner (Kong Cianang) ជាយុទ្ធសាស្រ្តល្អមួយរបស់ផលិតផល Kong Cianang ដែលអាចបញ្ជាក់បានថាអ្នកដែលទិញកងដៃនៅហាង Kong Cianang ទើបមាន Profile នៅក្នុង App របស់ក្រុមហ៊ុន ដូច្នេះអ្នកដែលចម្លងម៉ូដរឺក៏លួចធ្វើកងដៃអោយដូចយ៉ាងណាក៏ដោយ តែមិនមានឈ្មោះនៅក្នុងApp គឺមានការអៀនខ្មាស ដែលធ្វើអោយអ្នកដែលទិញកងដៃរបស់ Kong Cianang មានតម្លៃ៧,០០០ដុល្លារ ដែលធ្វើអោយអតិថិជនមានភាពជឿជាក់ មានភាពហឺហារ ជាអ្នកមានស៊ីវិល័យ។
កម្មវិធី App recognition owner (Kong Cianang) បានអត្ថប្រយោជន៍ជាច្រើន ដែលវានឹងការពារអតិថិជនរបស់ខ្លួន អោយមានទំនុកចិត្តចំផុត លើផលិតផលរបស់ខ្លួន។ អត្ថប្រយោជន៏របស់ App Recognition Owner យើងអាចសម្គាល់អ្នកប្រើរបស់ដើម តាមរយ: APP ហើយមានអ្នកដែលប្រើរបស់ពិតប៉ុណ្ណោះ ទើមមានវត្តមានក្នុង APP មិនអាចមានអ្នកណាក្លែងបន្លំរបស់អ្នកបានឡើយ ហើយអតិថិជនដែលពាក់មានទំនុកចិត្តមិនបារម្មណ៍ពីការចំលងតាមបានឡើយ ហើយគ្រាន់តែអ្នកស្កែនលើផលិតផលអ្នកនិងដឹងពីប្រវត្ថិរបស់ផលិតផល៕