ពិតជាពិសេសមែន ! ក្រសួងទេសចរណ៍ត្រៀមក្រុមការងារ ដើម្បីឲ្យពង្រឹងផលិតផលកសិកម្មក្នុងស្រុកសម្រាប់ពលរដ្ឋ
ក្រសួងទេសចរណ៍នឹងបង្កើតក្រុមការងារមួយ ដើម្បីបង្កើនផលិតផលកសិកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកសម្រាប់វិស័យទេសចរណ៍ ខណៈគំរោងនេះនឹងជំរុញភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋាននានាដើម្បីប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកជាជាងនាំចេញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ឲ្យដឹងថា ក្រសួងពាក់ព័ន្ធដូចជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម កំពុងព្យាយាមធ្វើការស្របតាមគោលនយោបាយរបស់ខ្លួន ដើម្បីជំរុញផលិតកម្មកសិកម្ម និងសិប្បកម្មលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យម (SMEs) ដើម្បីបង្កើនផលិតកម្ម។
ឯកឧត្តមបានបន្តថា “រដ្ឋាភិបាលបានផ្តល់ភារកិច្ចនេះ ដល់ក្រសួងទេសចរណ៍ ហើយភាគីពាក់ព័ន្ធទាំងអស់ បានយល់ពីអ្វីដែលយើងកំពុងធ្វើ ប៉ុន្តែយើងត្រូវតែមានយន្តការជាក់លាក់”។ ឯកឧត្តមបន្ថែមថា “នេះគឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់នោះគឺបង្កើនប្រាក់ចំណូលរបស់ប្រជាជន តាមរយៈវិស័យទេសចរណ៍ និងដើម្បីកាត់បន្ថយការលេចធ្លាយនៅក្នុងវិស័យសេដ្ឋកិច្ច និងបង្កើនតម្លៃផលិតផលក្នុងស្រុក”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា “ខ្ញុំនឹងរៀបចំក្រុមការងារពិសេស ដោយផ្តោតតែលើការងារនេះអំពីការលេចធ្លាយនៅក្នុងវិស័យទេសចរណ៍ ហើយនឹងធ្វើបច្ចុប្បន្នភាពរបាយការណ៍ម្តងក្នុងរយៈពេលបីខែ”។ ការលេចធ្លាយក្នុងវិស័យទេសចរណ៍ គឺសាមញ្ញ។ នៅឆ្នាំ២០១៨ការលេចធ្លាយក្នុងវិស័យទេសចរណ៍ត្រូវបានគេប៉ាន់ស្មានថា មាន២៥% ក្នុងនោះ១៥%នៃការលេចធ្លាយ គឺជារឿងសាមញ្ញពីព្រោះជាឧទាហរណ៍កម្ពុជាមិនអាចផលិតស្រាវីស្គី និងស្រាដែលមានតម្លៃថ្លៃបានទេ។
ឯកឧត្តមបានឲ្យដឹងបន្ថែមថា “បើយើងអាចកាត់បន្ថយការលេចធ្លាយបាន១០% យើងទទួលបានពី៣០០ ទៅ៤០០លានដុល្លារ ព្រោះយើងប៉ាន់ស្មានថា ចំណូលជាតិនៅក្នុងវិស័យទេសចរណ៍មានប្រហែល៤ពាន់លានដុល្លារ”។ ឯកឧត្តមបានបន្ថែមថា “យើងនឹងជំរុញសហគមន៍កសិកម្ម និងសន្ទុះវិនិយោគក្នុងសហគមន៍ដើម្បីផ្គត់ផ្គង់ទីផ្សារដើម្បីកាត់បន្ថយការនាំចេញទៅប្រទេសដទៃទៀត”។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា រដ្ឋាភិបាលត្រូវជំរុញបន្ថែមប្រជាជនទាក់ទង និងកិច្ចការនេះ ព្រោះវាចំណូលចូលសេដ្ឋកិច្ចជាតិ។ លោកបន្តថា “រដ្ឋាភិបាលត្រូវជំរុញការបង្រៀនបន្ថែម ក៏ដូចជាផ្តល់ជំនួយដល់កសិករក្នុងផលិតផលកសិកម្មឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យសេដ្ឋកិច្ចប្រជាជន និងកាត់បន្ថយការនាំចូលជាជាងការនាំចេញ។
លោកស៊ីណា បានឲ្យដឹងទៀតថា “បើសម្រេចបានកិច្ចនេះ មិនត្រឹមតែប្រជាជនទទួលបានផលប្រយោជន៍ទេ ថែមភ្ញៀវក៏រីករាយជាមួយផលិតកសិកម្ម ដែលមានសុវត្ថិភាព ព្រោះអាហារមានសារសំខាន់ណាស់ក្នុងវិស័យទេសចរណ៍”៕