មនុស្សមួយចំនួនតែយល់ច្រឡំការកំណត់ពន្ធប្រថាប់ត្រា និងតម្លៃអចលនទ្រព្យគឺជាការតម្លើងពន្ធ តាមពិតមែនមែនទេ
ការកំណត់ពន្ធប្រថាប់ត្រា និងតម្លៃអចលនទ្រព្យគឺជាការតំឡើងពន្ធបន្ថែម ប៉ុន្តែការពិតនោះ គឺគ្រាន់តែជាការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យឱ្យមានតម្លាភាព ដើម្បីធ្វើឱ្យការបង់ពន្ធកាន់តែប្រសើរឡើងគ្មានការលម្អៀង ឬខុសនៅលើតម្លៃទីផ្សារ។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងនឹងចាប់ផ្តើមអនុវត្តន៍កំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះ ការផ្ទេរសិទ្ធអចលនទ្រព្យ តាមការកែសម្រួលបែងចែកភូមិសាស្ត្រ សម្រាប់មូលដ្ឋានគិតពន្ធថ្មី សំដៅកាត់បន្ថយកម្រិតលម្អៀង លើតម្លៃពន្ធប្រថាប់ត្រានេះ។
ពាក់ព័ន្ធនឹងកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧប សម្ព័ន្ធ ស្ដីពីការបែងចែកភូមិសាស្ដ្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំ កន្លងមក គឺធ្វើការកែសម្រួលឡើងវិញ ឱ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ចំពោះការកំណត់ពន្ធប្រថាប់ត្រាថ្មី បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងនឹងកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធអចលនទ្រព្យ ឬដីធ្លី ដោយកែសម្រួលបែងចែកភូមិសាស្ត្រ សម្រាប់មូលដ្ឋានគិតពន្ធថ្មី សំដៅកាត់បន្ថយកម្រិតលម្អៀងលើតម្លៃពន្ធប្រថាប់ត្រានេះ ដើម្បីចៀសវាង ការលំអៀងខុស នឹងតម្លៃទីផ្សារច្រើន គឺធ្វើយ៉ាងណាធានាដល់សមធម៌ នៃការបង់ពន្ធឲ្យបានល្អប្រសើរ។
គួរជម្រាបផងដែរថា ការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្ត្រ នឹងត្រូវធ្វើឡើងដោយមានវិសាលភាពអនុវត្តន៍ ចំពោះការផ្ទេរសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ ឬដីធ្លី នៅគ្រប់រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការកំណត់ពន្ធប្រថាប់ត្រា និងតម្លៃអចលនទ្រព្យ មានដីធ្លី និងសំណង់ មិនមែនការដំឡើងពន្ធនោះឡើយ ពោលគឺការធ្វើបច្ចុប្បន្នភាពអំពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យឱ្យសមស្របទៅតាមការវិវត្ដ រីកចម្រើន ចំណែកអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅតែរក្សា៤%ដដែល៕