pretty teens free porn vicky vette blowjob sexy seductive. juvenile nellie gets a crude anal drilling from horny man.sex tube

ពិតជាមិនធម្មតាមែន អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​កំណក​បុរាណ​បន្សល់តាំង​ពីសម័យ​បុរាណ​

សៀមរាប ៖ កំណាយស្រាវជ្រាវបុរាណវិទ្យា នៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ ក្រុមការងារបានធ្វើកំណាយនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា» ក្នុងគោលបំណងចង់បញ្ជាក់បន្ថែមលើកំណាយ កាលពីឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ ដែលបានធ្វើនៅផ្នែកខាងលិច នៃខឿនព្រះពុទ្ធសាសនានេះ។ កាលណោះ ក្រុមការងារបានប្រទះឃើញកោដ្ឋដាក់ឆ្អឹង ខ្លះដែលជាភាជន៍ចិន ផលិតនៅអំលុងស.វ.ទី១៦ និង១៧។

លើកនេះ ក្រុមការងារបានបើករណ្ដៅ ធ្វើកំណាយនៅផ្នែកខាងកើត ដើម្បីចង់ដឹងថា តើមានកោដ្ឋដែលគេយកមកបញ្ចុះ នៅទីតាំងខឿនព្រះពុទ្ធសាសនានេះទៀតដែរឬទេ ហើយក៏ចង់ស្វែងយល់អំពីទំនាក់ទំនង នៃរចនាសម្ព័ន្ធរបស់ខឿនព្រះពុទ្ធសាសនា និងសំណង់ថ្មបាយក្រៀម (ហៅថា C19) រួមទាំងសំណង់មួយទៀត ដែលគេមិនទាន់ដឹងអំពីតួនាទីពិតប្រាកដ។

លោក សុធាវិន្ទ បញ្ជាក់ទៀតថា កំណាយលើកនេះ ក្រុមការងារបានប្រទះឃើញកោដ្ឋចំនួន៣ ចានដាក់ឆ្អឹងចំនួន៣ និងដបដាក់ទឹកចំនួន៤ (បើពង្រីករណ្ដៅកំណាយអាចមានច្រើនទៀត) ដែលគេយកមកបញ្ចុះ នៅទីតាំងនៃខឿនព្រះពុទ្ធសាសនានេះ។ បើពិនិត្យលើការបញ្ចុះដោយមានដាក់ដបទឹក និងប្រភេទកោដ្ឋ គឺជារបស់ថ្មីទេ អាចក្នុងរវាង៤០-៦០ឆ្នាំប៉ុណ្ណោះ។

យោងតាមអ្នកភូមិរហាល ពួកគាត់ថានៅក្នុងទសវត្សឆ្នាំ១៩៨០ មានអ្នកភូមិរហាល និងស្រះស្រង់ (ភូមិនៅក្បែរប្រាសាទ) បានយកកោដ្ឋមកបញ្ចុះនៅទីនេះ ខ្លះយកទៅបញ្ចុះនៅអង្គរវត្ត។ កាលពីទសវត្សឆ្នាំ១៩៧០ ពេលដែលមានការទម្លាក់គ្រាប់បែកខ្លាំង អ្នកភូមិនៅក្បែរបន្ទាយក្ដី ក៏បាននាំគ្នាមករស់នៅក្នុងបរិវេណប្រាសាទនេះច្រើនដើម្បីសុវត្ថិភាព។ ពេលនោះ ក៏មានគេយកកោដ្ឋសាច់ញាតិមកបញ្ចុះ នៅជុំវិញខឿនព្រះព្រះពុទ្ធសាសនានេះដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំនេះ យើងបានយល់អំពីការវិវឌ្ឍន៍ និងសម័យកាលរបស់រចនាសម្ព័ន្ធនៃសំណង់នីមួយៗ។ ទោះបីសំណង់នៃប្រាសាទបន្ទាយក្ដី បានសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ក្ដី ប៉ុន្តែយើងបានរកឃើញរចនាសម្ពន្ធនៃសំណង់ខ្លះនៅស.វ.ទី១០ និងទី១១ដែរ។ បើយោងតាមសិលាចារឹកស្ដុកកក់ធំ (K.235) ចារនៅក្នុងឆ្នាំ១០៥១ ទីតាំងនៃប្រាសាទនេះមានមនុស្សមកតាំងទីបង្កើតជាភូមិ-ស្រុក នៅដើមស.វទី៩ ដែលសូម្បីតែឈ្មោះនៃប្រាសាទនេះ «ក្ដី» ក៏មានចារនៅក្នុងសិលាចារឹកស្ដុកកក់ធំ និងសិលាចារឹកប្រាសាទបាតជុំ (K.266) ដែរ។

ក្រៅពីនេះក្រុមការងារក៏បានធ្វើកំណាយរកឃើញវត្ថុសិល្បៈជាច្រើន នៅក្នុងបរិវេណបន្ទាយក្ដី ជាពិសេសនៅឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រុមការងារបានធ្វើកំណាយរកឃើញបដិមាព្រះពុទ្ធរូបចំនួន២៧៤បំណែក ហើយនៅឆ្នាំ២០១០ រកឃើញចំនួន៦បំណែកទៀត សព្វថ្ងៃបដិមាទាំងនោះដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៕

you could try this out http://fappornvideos.com amateur couple hardfuck. xvideos teen student staci share a cock with her milf teacher tanya.your porn site