ប្រសិនបើអ្នក​ចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ​លើទីផ្សារ អ្នក​ត្រូវ​តែដឹង​៥ចំណុច​សំខាន់​ ដែលធ្វើ​ឲ្យ​អ្នកជោគជ័យ​

សម្រាប់អ្នកវិនិយោគអចលនទ្រព្យប្រាកដណាស់តែងតែគិតអំពីទីផ្សារអចលនទ្រព្យថា តើទីផ្សារអចលនទ្រព្យពេលបច្ចុប្បន្ន និងពេលខាងមុនមានភាពវិជ្ជមានឬអវិជ្ជមាន? ជាក់ស្ដែង២០១៨ គឺជាដំណើរវិជ្ជមានសម្រាប់អ្នកទិញអចលនទ្រព្យដោយសារកត្តាពេលវេលានិងកត្តាតម្លៃ ដោយមើលឃើញថា​ពេលវេលាសមស្រប ទន្ទឹមគ្នានឹងតម្លៃអចលនទ្រព្យមិនទាន់កើនឡើងខ្ពស់។

ចំពោះការលក់ចេញអចលនទ្រព្យ គឺត្រូវមានផែនការច្បាស់លាស់ ដើម្បីកុំឱ្យបាត់បង់តម្លៃទីផ្សារនិងចៀសវាងកុំលក់បើមិន​ចាំបាច់ដើម្បីកុំឲ្យអចលនទ្រព្យរបស់លោកអ្នកចូលទៅក្នុងទីផ្សារមិនល្អ។

ហេតុនេះហើយអ្នកវិនិយគគូរណាស់តែដឹងពីកត្តា ដែលជួយជំរុញអចលនទ្រព្យរបស់អ្នកស្ថិតក្នុងទីផ្សារល្អបើតាមរ​យៈ​អ្នកជំនាញអចលនទ្រព្យ បានលើកយកកត្តា៥ដែលជួយជំរុញអចលនទ្រព្យគឺ៖

១.កំណើនប្រជាជន៖ អចលនទ្រព្យដែលកំពុងសមស្របខ្លាំង គឺនៅតំបន់ដែលមានកំណើនប្រជាជនខ្ពស់ដូចជានៅតំបន់​ខាងឆ្វេងដៃនៃផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវហាណូយ​វត្តសំរោងអណ្ដែតជាដើម។

២.អត្រាការប្រាក់ទាប៖ អត្រាការប្រាក់ទាប គឺជាការជួយជម្រុញឱ្យប្រជាជនកាន់តែច្រើនមានលទ្ធភាពក្នុងការវិនិយោគលើ​អចលនទ្រព្យ​​ដោយ​​បច្ចុប្បន្ន មានធានាគារខ្លះយកអត្រាការប្រាក់ទាបរហូតដល់៦%។

៣.សេដ្ឋកិច្ច៖ ប្រាក់ចំណូលរបស់ប្រជាជនមានភាពល្អប្រសើរ ដោយសារអត្រានៃការមានការងារធ្វើ ផលិតកម្មក្នុងស្រុកព្រមទាំង​តម្លៃនៃទំនិញមិនថ្លៃ សុទ្ធតែចូលរួមជម្រុញការវិនិយោគលើវិស័យអចលនទ្រព្យ។

៤.ហេដ្ឋារចនាសម្ព័ន្ធ៖ ស្ពាន ផ្លូវ ព្រះលានយន្តហោះ ផែសមុទ្រជាដើម សុទ្ធតែចូលរួមចំណែកក្នុងការជម្រុញអលនទ្រព្យ។

៥.គោលនយោបាយ៖ គោលនយោបាយ និងច្បាប់សមស្រប ទាក់ទងនឹងវិស័យអចលនទ្រព្យ។​

ដូច្នេះហើយបើអ្នកវិនិយោគមិនចង់ឲ្យការវិនិយោគអចលនទ្រព្យរបស់អ្នកចូលក្នុងទីផ្សារមិនល្អគួរតែដឹងពីចំណុចទាំងអស់នេះ៕