អ្នកជំនាញ​អចលនទ្រព្យ​ ៖ ការទិញ​ដី​ដែលមានតម្លៃ​ទាប​ជាង​ទីផ្សារ ហើយ​គ្មា​នប្លង់រឹង​ ជារឿង​ដែលគួរ​ជៀសវាង​

ដីលក់តម្លៃថោកៗនៅកម្ពុជា មានច្រើនណាស់ ដោយក្នុងនោះមានហេតុផលផ្សេងៗគ្នា ដោយដីខ្លះជាប់បំណុល ដីខ្លះលក់ត្រូវការលុយបន្ទាន់ ហើយដីខ្លះទៀត លក់ថោកព្រោះគ្មានប្លង់រឹង។

ចំពោះដីធ្លីដែលមានតម្លៃថោក តើគ្មានប្លង់រឹង តើងយើងគួរតែប្រថុយទិញយកដែរឬទេ?

អ្នកជំនាញអចលនទ្រព្យ កញ្ញា ហេង ដាលីស បានឲ្យដឹងថា ចំពោះការប្រថុយទិញដីដែលមិនមានប្លង់រឹងគឺវាអាស្រ័យទៅលើប្រភេទនៃអតិថិជនពីរគឺ៖

១.អតិថិជនដែលគាត់មានលុយ៖

អតិថិជនដែលមានលុយ គាត់អាចយកលុយមួយផ្នែកតូច របស់គាត់ទៅទិញដីដែលមិនមាន​ប្លង់រឹងនិងមានតម្លៃទាបបានដោយសារតែគាត់ចំណាយកញ្ចប់ថវិការតូចប៉ុណ្ណោះសម្រាប់ការទិញដីនោះ។ គាត់អាចចំណាយកញ្ចប់ថវិការបន្ថែមបន្តិចបន្តួចសម្រាប់ ការវាស់វែងធ្វើប្លង់រឹង ប្រសិនបើដីនោះ ពិតជាដីដែលស្របច្បាប់ និងកាន់កាតប់ដោយម្ចាស់ណាម្នាក់។

ទីបំផុត គាត់អាចចំណេយបន្ទាប់ពីគាត់មានប្លង់រឹងហើយ មានការកែឆ្នៃដីនោះបានស្អាតហើយ នោះតម្លៃរបស់វានឹងមានការកើនឡើងផងដែរ។ ហើយបើមានករណីបញ្ហាណាមួយ គាត់អាចមានកញ្ចប់ថវិការមួយចំណែកទៀតសម្រាប់​ដោះស្រាយផងដែរ។

២.អតិថិជនដែលគាត់មិនសូវមានលុយ

ចំពោះអតិថិជនដែលពុំសូវមានលុយ គាត់មិនគួរប្រថុយទិញដីដែលមិនមានប្លង់រឹងនោះទេ ព្រោះបើគាត់ទិញទៅគាត់ត្រូវចំណាយថវិកាដែលគាត់មានទៅទិញដីអស់ហើយ ក៏ប៉ុន្តែបើគាត់ទិញទៅហើយមានបញ្ហានោះគាត់និងគ្មានកញ្ចប់ថវិការសម្រាប់គាត់ទេ ព្រោះគាត់បានយកលុយរបស់គាត់ទៅទិញដីរួចទៅហើយចំពោះអ្នកដែលពុំសូវមានថវិការ៕