មិនធម្មតាមែន ! ទីក្រុងស៊ីវិល័យរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងវៃឆ្លាតដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធនានា ហើយកំណើននៃអចលនទ្រព្យក៏បានកើតមានជាច្រើនផងដែរ និងមានបច្ចេកវិទ្យាទំនើបប្រមូលផ្តុំនៅក្នុងនោះផងដែរ។
ជាក់ស្ដែង ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងទាំងបីនៅកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួមក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលនឹងទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ជប៉ុននៅក្នុងការបង្កើតការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។
ទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយ ដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក កាលពីពេលថ្មីៗនេះអ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភ្សា ដើម្បីធ្វើការវាយតម្លៃរបៀបដែលទីក្រុងភ្នំពេញបានអនុវត្តគំនិតនេះនិងពិភាក្សាអំពីផែនការនាពេលអនាគត។
កិច្ចពិភាក្សាក្រោមប្រធានបទ ទីក្រុងឆ្លាតវៃ គឺការអភិវឌ្ឍន៍នគរូបនីយកម្មនាពេលអនាគត ដោយមានការសហការរៀបចំដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្រុមហ៊ុនច្បាប់ DFDL និងក្រុមហ៊ុនសាងសង់ Archetype។
ស្របពេលដែលទទួលស្គាល់ថាទីក្រុងកំពុងមានការអភិវឌ្ឍន៍ខ្លាំងហើយមានលក្ខណៈចង្អៀតទៅៗ ក្នុងឱកាសនោះផងដែរ អ្នកជំនាញក៏បានលើកឡើងផងដែរថាទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ។ រាជធានីភ្នំពេញកំពុងផ្លាស់ប្តូររួចហើយដើម្បីសម្របខ្លួនទៅនឹងគំនិតនេះ ទីក្រុងឆ្លាតវៃ ពីព្រោះនៅពេលអ្នកឃើញអគារថ្មីៗ ព្រលានយន្តហោះថ្មីៗ វាគឺស្របទៅនឹងគោលការណ៍ខ្លះៗនៃទីក្រុងឆ្លាតវៃរួចទៅហើយ» ។
គួរជម្រាបផងដែរថា ក្នុងកិច្ចពិភ្សានោះអ្នកជំនាញក៏បានលើកឡើងទាក់ទងនិងវិស័យសណ្ឋាគារ ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងការធ្វើឲ្យការអភិវឌ្ឍន៍ឆ្លាតវៃនិងនិរន្តរភាពរបស់ប្រទេសកម្ពុជាកាន់តែលឿន និងកាន់តែប្រសើរឡើង ដោយសារថា ជាទូទៅ ប្រតិបត្តិករសណ្ឋាគារបានប្រើប្រាស់ថាមពលនិងទឹកខ្ពស់បំផុត៕