វិធីសាស្រ្ត ៦យ៉ាង ដើម្បីទាក់ទាញជនជាតិបរទេស ឲ្យមកជួលផ្ទះរបស់អ្នក

ម្ចាស់ផ្ទះ ឬម្ចាស់អចលនទ្រព្យ ដែលឆ្លាតវៃត្រូវដឹងថាការទាក់ទាញ អ្នកជួលជាជនបរទេស វាជាការជួលដ៏ល្អហើយវាជាមធ្យោបាយ ដ៏មានប្រសិទ្ធិភាពមួយ ដើម្បីទទួបានប្រាក់ចំណូលជាច្រើន ពីអចលនទ្រព្យរបស់ពួកគេ។ ដូច្នេះ តើអ្នកទាក់ទាញអ្នកជួលជាជនបរទេសមក ជួលអចលនទ្រព្យរបស់អ្នក ដោយរបៀបណា?

១.ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមអនឡាញ

អ្នកជួលជាជនបរទេសតែងតែស្វែងរកផ្ទះជួល តាមអនឡាញមុននឹងផ្លាស់ប្ដូរមករស់នៅ ក្នុងប្រទេសកម្ពុជា។ ដូច្នេះ លោកអ្នកត្រូវផ្សព្វផ្សាយអចលនទ្រព្យ របស់អ្នកតាមប្រព័ន្ធអនឡាញណាមួយ ចាប់ពីរយៈពេល៣ខែឡើងទៅ មុននឹងអាចរកអ្នកជួលបាន។ ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ Realestate.com.kh គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីឱ្យដល់អ្នកជួលជាជនបរទេស។

២.រូបថត

ជនបរទេសកម្រនឹងមកមើលអចនទ្រព្យបានដោយផ្ទាល់នោះទេ ដោយសារពួកគេជាជនចំណូលថ្មីដែលមករស់នៅក្នុងតំបន់។ ពួកគេផ្អែកទៅលើរូបភាព ដែលមានគុណភាពខ្ពស់ដូច្នេះត្រូវប្រើកាមេរ៉ាដ៏ល្អលមួយ ចូរកុំប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក! រូបថតអចលនទ្រព្យត្រូវតែច្បាស់ ហើយថតចេញពី កាមេរ៉ាដែលគុណភាពខ្ពស់។

៣.សេវាកម្ម

អ្នកជួលបរទេសផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ពួកគេអាចធ្វើការរស់ជាមួយកូនក្មេងតូចៗ ដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានទីតាំង នៅជិតសាលារៀនវាពិតជាល្អមែនទែន។ សាលារៀនជាផ្នែកដ៏សំខាន់មួយនៃសហគម ជនបរទេសដែលផ្លាស់ទីលំនៅ មករស់នៅជាមួយកូនក្មេងតូចៗរបស់ពួកគេ។

៤.ការរៀបចំ

តើមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ដែរឬទេ? ត្រូវរៀបចំឱ្យបានល្អដើម្បីផ្ដល់នូវគ្រឿងសង្ហារឹម ដែលពួកគេត្រូវការដើម្បីជួយឱ្យជនបរទេស បានចាប់ផ្ដើមរស់នៅក្នុងប្រទេសកម្ពុជាបាន។

៥.ភាពស្រស់ស្អាត

មធ្យោបាយតែមួយប៉ុណ្ណោះ ដែលអ្នកអាចកំណត់តម្លៃជួលបានគឺថា តើអចលនទ្រព្យដែលអ្នកកំពុងតែជួល មើលទៅល្អដែរឬទេ? ចូរយករបស់របរផ្ទាល់ខ្លួនទាំងឡាយ ចេញឱ្យអស់ជញ្ជាំងមើលទៅមានភាពស្រស់ស្អាត មានសោភ័ណ្ណភាព បង្ហាញនូវលក្ខណៈពិសេស នៃអចលនទ្រព្យរបស់អ្នកនៅក្នុងរូបភាព ហើយរៀបរាប់ព័ត៌មានលម្អឹតនៃអចលនទ្រព្យរបស់អ្នកឱ្យបានច្បាស់អំពីលក្ខណៈពិសេស ដែលមិនបានបង្ហាញនោះ ហើយគឺជាការផ្សព្វផ្សាយដែលល្អបំផុតនោះ។

៦.​សុវត្ថិភាព

សុវត្ថិភាពគឺជារឿងដែលសំខាន់បំផុត សម្រាប់អ្នកជួលជាជនបរទេស ដូច្នេះ ត្រូវយកចិត្តទុកដាក់ពន្យល់អំពីសុវត្ថិភាព លើអចលនទ្រព្យរបស់អ្នក ដែលមានដូចជា៖ កាមេរ៉ាសុវត្ថិភាព សន្តិសុខ របងការពារ អ្នកជិតខាងមានសន្ដានចិត្តល្អ ហើយ់ធានាសុវត្ថិភាពសម្រាប់អ្នក ដែលចូលរស់នៅថ្មី៕