បុណ្យកីឡាឆ្នាំ២០២២ មានអ្វីខ្លះ? ដើម្បីអ្វីសម្រាប់ក្មេងៗនិងយុវជន

ភ្នំពេញ៖ ពិធីបុណ្យកីឡាឆ្នាំ២០២២ ដែលជាពិធីបុណ្យមួយដាស់ស្មារតីប្រជាពលរដ្ឋនិងក្មេងៗងាកមកស្រលាញ់លេងកីឡារបស់អឺរ៉ុប ត្រូវប្រារព្ធជាលើកទី៤ ដោយបានបង្ហាញប្រភេទកីឡាទាំង១៦ប្រភេទ និងជាពិសេសលើកស្ទួយកីឡាខ្មែរ ឱ្យកាន់តែទូលំទូលាយ និងពង្រីកវិសាលភាពដល់ពលរដ្ឋគ្រប់រូប។

ពិធីបុណ្យកីឡាឆ្នាំ២០២២លើកទី៤ បានប្រារព្ធឡើងក្នុងផ្សារទំនើប AEON2 កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដែលមានការជួយជ្រោមជ្រែងនិងសហការពីបណ្តាដៃគូដូចជា សហព័ន្ធកីឡា មជ្ឈមណ្ឌលហ្វឹកហាត់ និង ក្លឹបកីឡានានា បានរួមគ្នាបង្ហាញពីប្រភេទកីឡានីមួយៗ ក៏ដូចជានាំយកសារល្អៗក្នុងដាស់តឿនប្រជាពលរដ្ឋខ្មែរចូលរួមលេងនិងជាពិសេសនាំកូនៗ មកងាកលេងកីឡា ជាជាងទិញហ្គេមឱ្យកូនលេង។

លោក ចេប៊ី (Jean Baptiste Prigent) អ្នកគ្រប់គ្រង Decathlon បានថ្លែងក្នុងពិធីឱ្យដឹងថា Decathlon Sports Festival បានធ្វើឡើងចំនួន៣លើករួចមកហើយដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អ្នកចូលចិត្តលេងកីឡា និង គាំទ្រវិស័យកីឡាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែឆ្នាំទៅយើងក៏អាកខានមិនអាចប្រារព្ធបានឡើយដោយរោគរាតត្បាតកូវិដ១៩ ហើយសម្រាប់ឆ្នាំ២០២២នេះ យើងសង្ឃឹមថា ពិធីលើកទី៤នេះ នឹងក្លាយជាការជម្រុញថ្មីសម្រាប់ប្រជាពលរដ្ឋ ស្រលាញ់សុខភាព ត្រូវតែលេងកីឡា។

លោក ចេប៊ី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺបង្កើតឡើងក្នុងគោលដៅពង្រីកនៅសក្តានុពលនៃការលេងកីឡា និង ជួយដល់ប្រជាជនកម្ពុជាឲ្យ បានស្វែងយល់ពីកីឡាឲ្យបានច្រើន។ អ្នកចូលរួមអាចចូលរួមលេងដោយសេរី។ ជាពិសេសនោះគឺមានកម្មវិធីកីឡាជាច្រើនដូចជាបាល់ទាត់ ហ្សាមបា យូហ្គា បាល់បោះ ប៉េងប៉ុង ជិះសេះ ឡើងភ្នំត្រាំប៉ូលីន និង ការសម្តែងសមត្ថភាពពីដៃគូសហ៏ការណ៍ជាច្រើន។ ក្នុងព្រឹត្តិការណ៍នេះ ក៏បង្ហាញប្រភេទកីឡាខ្មែរដ៏ពិសេសមួយដែរគឺ ប្រភេទកីឡាបាញ់ធ្នូរខ្មែរ លេចមុខក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយមានក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ចូលរួមយកឧបករណ៍របស់ខ្មែរ ចូលរួមបង្ហាញដល់យុវជននិងលេងកម្សាន្ត ដែលនេះជាជម្រុញដល់មហាជនមកស្គាល់ប្រភេទកីឡាខ្មែរមួយនេះ ក៏ដូចជា ស្រលាញ់និងចូលរួមលេង។

លោក ចេប៊ី ក៏បង្ហើបឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យកីឡាលើកទី៤នេះ លោកក៏បានចូលរួមផ្សព្វផ្សាយ និង ជម្រុញ ឱ្យមហាជនលេងកីឡាខ្មែរជួយដល់សុខភាពចំនួនបួនទៀតគឺ យូហ្គា, ហែលទឹក, ឡើងភ្នំ និង ឡើងជញ្ចាំង។ បួនប្រភេទនេះ គឺមានជំនាញជាច្រើនរូបបានចូលរួមធ្វើបទបង្ហាញអត្ថប្រយោជន៍នីមួយៗ ដែលជួយសុខភាព។ ជាមួយគ្នានោះ ព្រឹត្តិការណ៍នេះក៏ធ្វើបទបង្ហាញនូវទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉តុងអន្តរជាតិ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ ដោយបុណ្យកីឡាលើកនេះទី៤ ដាក់អំពាវនាវឱ្យមហាជនចុះឈ្មោះដើម្បីចូលលេងព្រឹត្តិការន៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉តុងអន្តរជាតិ ផងដែរ។

លោក ចេប៊ី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការគ្រប់សហព័ន្ធកីឡា និងក្លឹបកីឡានានា បានចូលរួមសកម្មភាពសង្គមលើកនេះដើម្បីប្រជាពលរដ្ឋខ្មែរ កាន់តែស្រលាញ់និងចូលចិត្តលេងកីឡាច្រើនឡើងជាងមុន ក៏ដូចជាថ្លែងអំណរគុណដល់មហាជនទាំងអស់បានចូលរួមព្រឹត្តិការណ៍ បុណ្យកីឡាលើកទី៤ឆ្នាំ២០២២នេះ។

សូមរំលឹកថា Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ហើយកំពុងប្រតិបត្តិការនៅក្នុង ៥០ ប្រទេសទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺ ដើម្បីផ្តល់ជូន៍នូវសម្ភារកីឡាដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។

Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ដោយបានចាប់ផ្តើមធ្វើការផលិតសម្លរកីឡានៅ ក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១៨ បានចាប់ផ្តើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដ៏ល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ។

Decathlon រចនា បង្កើត និង ផលិត ហើយលក់ផលិតផលស្តង់ដាដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដែលមានកីឡាជាង 50សម្រាប់អ្នកចាប់ផ្តើមដំបូង នឹង កីឡាករដែលមានបទពិសោធន៍ ឬ អ្នកជំនាញ៕
អត្ថបទដោយ Renno រូបភាព សហការី