ខ្សែក្រវ៉ាត់មួយនេះមានតម្លៃទាំងផ្ទះនិងដីបូកបន្ថែម១,៥០០ដុល្លារទៀតសរុបខ្ទង់ជាង១០ម៉ឺនដុល្លារពិតជាមិនធម្មតាឡើយ

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នៅថ្ងៃទី១៣ ខែកញ្ញានេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ថា ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផង។

This image has an empty alt attribute; its file name is photo_2022-09-14_14-55-57.jpg

លោក តែម ម៉ឺន ថា ព្រឹត្តិការណ៍នេះ សហការរៀបចំដោយស្ថានីយ៍ទូរទស្សន៍កងយោធពលខេមភូមិន្ទប៉ុស្ដិ៍លេខ៥ ដោយមានកីឡាករជើងខ្លាំង ៨រូបចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានកីឡាករ ឈុត សេរីវ៉ាន់ថង, ឡុង ជិន, រិន ដេវីត និង សៀវ ង៉ុយ ខណៈពូល B មានកីឡាករ ឃីម បូរ៉ា, សូត្រ វាសនា, ទូច ដេវីត និង គង់ ហ៊ូវ។ គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ពិសេសចូលរួមអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរនេះ ឲ្យឈានដល់កម្រិតខ្ពស់ ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

This image has an empty alt attribute; its file name is photo_2022-09-14_14-46-15.jpg

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានមានប្រសាសន៍ដែរថា ព្រឹត្តិការណ៍ ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្ថានីយ៍ ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលមានកីឡាករឆ្នើមៗចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ នេះមានចំនួន ០៨រូប ក្នុងប្រភេទម្ងន់ ៦០គីឡូក្រាម។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនាពេលនេះពិតជាបាន ចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជា៖

១. ចូលរួមការផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹងនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ២. រួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ៣. ចូលរួមបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រី ក្រុមការងារ កីឡាករ និងកីឡាការិនីរបស់យើង។ ៤. ចូលរួមជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរ ដែល ជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតជាលក្ខណៈជាតិ អន្តរជាតិជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ៥. ចូលរួមចំណែកក្នុងការជ្រើសរើសជើងឯកកម្រិតខ្ពស់លើកកម្ពស់នូវគុណផលកីឡាករ និងកីឡាការិនីជម្រើសជាតិ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣។ ៦. ចូលរួមផ្សព្វផ្សាយនូវព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ៧. គាំទ្រដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ សូមគណៈកម្មការៀរបចំការប្រកួតត្រូវយកចិត្តទុកដាក់ អនុវត្តនូវការងារសំខាន់ៗ ០៥ចំនុច៖

១. គ្រប់ភាគីដែលមានការពាក់ព័ន្ធត្រូវសហការណ៍រួមគ្នា ទទួលខុសត្រូវការងារជំនាញរៀងៗខ្លួនសំដៅអនុវត្តឱ្យបានជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។ ២. មន្ដ្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យ អស់ពីលទ្ធភាព ប្រកបដោយឆន្ទៈ ក្រមសិលធម៌ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងពេលកាត់ សេចក្តី ចាញ់-ឈ្នះ ត្រូវឱ្យមានភាពយុត្តិធម៌ និងមានតម្លាភាពត្រឹមត្រូវ។ ៣. ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយអនាម័យខ្ពស់ និងធានាបាននូវសុខភាពល្អជូនក្រុមកីឡាករ និងកីឡាការិនី។ ៤. កីឡាករ កីឡាការិនីទាំងអស់ ត្រូវមានវិន័យ និងក្រមសិលធម៌ គោរពបទបញ្ជាផ្ទៃក្នុងន ការប្រកួតឱ្យបានម៉ឺងម៉ាត់។ ៥. គ្រប់ភាគីដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវិធានការ របស់ក្រសួង សុខាភិបាលប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៩ ឱ្យបានល្អប្រសើរ។

This image has an empty alt attribute; its file name is photo_2022-09-14_14-46-03.jpg

សូមបញ្ជាក់ថា ៖ ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែង ដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នា ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

This image has an empty alt attribute; its file name is IMG_5162.JPG

This image has an empty alt attribute; its file name is IMG_5183.JPG

This image has an empty alt attribute; its file name is IMG_5210.JPG

This image has an empty alt attribute; its file name is IMG_5212.JPG

This image has an empty alt attribute; its file name is photo_2022-09-14_14-56-03.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-50.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-52.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-54.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-57.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-46-01.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-46-11.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-46-13.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-46-19.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-56-00.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-56-44.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-46.jpg

This image has an empty alt attribute; its file name is photo_2022-09-14_14-45-36.jpg