នៅក្នុងការធ្វើកិច្ចការងារអ្វីមួយ ដើម្បីឲ្យសម្រេចបានផល តែងតែត្រូវការពេលវេលា។ យើងមិនអាចព្រោះភ្លាម បានផលភ្លាមបានឡើយ ពោលវាតម្រូវឲ្យយើងត្រូវមានភាពអត់ធ្មត់សិន មុននឹងអាលសម្រេចបានលទ្ធផល។
ដូចជាការធ្វើជំនួញ យើងមិនអាចចេញធ្វើបានមួយខែ ទៅពីរខែ ក្លាយទៅជាអ្នកមានភ្លាមបានឡើយ វាតម្រូវឲ្យយើងត្រូវចេះអត់ធ្មត់ ព្រោះពេលខ្លះការរកស៊ីដំបូង អ្នកខ្លះក៏ជួបបរាជ័យ អ្នកខ្លះទៀតក៏ត្រូវចំណាយពេលយូរឆ្នាំណាស់ ទើបបានចំណេញ។
អ៊ីចឹងទើបមហាសេដ្ឋីលេខបួនពិភពលោក លោក Bernard Arnault លើកឡើងថា ការអត់ធ្មត់គឺជារឿងសំខាន់។ លោកលើកឧទាហរណ៍ជាក់ស្តែងចំពោះខ្លួនលោកថា លោកចេញរកស៊ីដំបូង ខាតបង់ច្រើនណាស់ ខាតចំណេញៗអស់ពេលជាច្រើនឆ្នាំ តែលោកចេះអត់ធ្មត់នឹងវា លោកខាំមាត់ធ្វើ លោកមិនដែលបោះបង់ ទើបលោករកចំណេញឃើញ ហើយទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
ដូច្នេះលោកផ្តល់ជាយោបល់ថា ធ្វើអ្វីមួយត្រូវចេះអត់ធ្មត់ អត់ធ្មត់កាន់តែខ្លាំង កាន់តែរកផ្លូវទៅរកជោគជ័យឃើញ៕