មិនត្រឹម​តែ​អ្នក​វិនិយោគគិន​ចិន​ប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍​កម្ពុជា សូម្បី​វិនិយោគគិន​កូរ៉េខាងត្បូង​ក៏ពង្រីកខ្លួនដែរ

ធនាគារពាណិជ្ជ​របស់​កូរ៉េ​ខាងត្បូង​បាន​ និង​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ ដោយ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ខុស​ៗគ្នា​ដល់​អតិថិជន​។ យោង​តាម​ស្ថានភាព​បច្ចុប្បន្ន​ ធនាគារ​ Shinhan​ និង​ធនាគារ​ KB​ Kookmin​ Bank​ បាន​ចូល​ទីផ្សារ​កម្ពុជា​ តាមរយៈ​ការបង្កើត​ស្ថាប័ន​សាជីវកម្ម​ ខណៈ​ធនាគារ ​Woori​ បាន​ទិញ​ធនាគារ​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា​។

លោក​ Lee​ Tae​-kyung​ ប្រធាន​ធនាគារ​ Shinhan​ Bank​ Cambodia​ បាន​ឲ្យដឹង​ថា​ “ធនាគារ​ត្រូវការ​ការធានា​រួមគ្នា​ នៅពេល​អ្នក​ផ្តល់​កម្ចី​ប្រាក់​នៅ​ទីនេះ​ ព្រោះ​ប្រទេស​កម្ពុជា​ មិនទាន់​បាន​អភិវឌ្ឍ​ប្រព័ន្ធ​វាយតម្លៃ​ឥណទាន​ពេញលេញ​នៅឡើយ​”។ លោក​បន្ត​ថា​ “មិត្ត​ភ័ក្តិ​ ឬសមាជិក​គ្រួសារ​ជា​រឿយ​ៗ បាន​ឈរ​ជា​ធានា​រួមគ្នា​សម្រាប់​ប្រាក់កម្ចី​នៅ​កម្ពុជា​ដូច​នៅ​កូរ៉េ​ប្រហែល៣០ឆ្នាំមុន​ដែរ​។ យើង​បាន​នៅ​ទីនោះ​ ហើយ​ធនាគារ​កូរ៉េ​អាច​ក្លាយជា​ដៃគូ​ដ៏​ល្អ​មួយ​ ដែល​យើង​មាន​បទ​ពិសោធ​ស្រដៀងគ្នា​នេះ​”។

ធនាគារ ​Shinhan​ បាន​ចូលក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ២០០៧​ ហើយ​ចាប់តាំងពី​ពេលនោះ​ មក​ធនាគារ​បាន​ពង្រីក​សាខា​របស់​ខ្លួន​យ៉ាងសកម្ម​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ​មាន​សាខា​ប្រាំមួយ​នៅ​ទីនោះ​ ប៉ុន្តែ​គ្រោង​នឹង​បន្ថែម​ពីរ​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ​។ ប្រហែល៩០ភាគរយ​នៃ​អតិថិជន​នៅ​កម្ពុជា​ គឺជា​ប្រជាជន​ក្នុង​ស្រុក​ មិន​ដូច​ប្រទេស​វៀតណាម​ទេ​ ដែល​នៅ​ទីនោះ​ធនាគារ​កូរ៉េ​ផ្តោត​ តែ​លើ​ការ​ធ្វើអាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខ្លួន​។

​ការ​ឆ្លុះបញ្ចាំង​ពី​អាង​អតិថិជន​របស់​ខ្លួន​នៅ​កម្ពុជា​ ធនាគារ​ Shinhan​ បាន​ផ្តោត​ទៅលើ​ប្រាក់កម្ចី​រាយ​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទ្រព្យ​សរុប​របស់​ Shinhan​ Bank​ Cambodia​ មានតម្លៃ​គិតជា​ទឹកប្រាក់១៨៨លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៧​ និង​កើនឡើង​ដល់២៥១​ លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​។ រហូតមកដល់​ចុងខែ​មីនា​ទ្រព្យរបស់​ខ្លួន​មានតម្លៃ​គិតជា​ទឹក​ប្រាក់៣១១​លាន​ដុល្លារ​។

ធនាគារ​ KB​ Kookmin​ Bank​ បាន​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​ Liiv​ ​របស់​ខ្លួន​យ៉ាងសកម្ម​ ដើម្បី​ទាក់ទាញ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកប្រើ​ប្រាស់​កម្មវិធី​មាន​ចំនួន​សរុប១១​,៩០០នាក់​ នៅពេល​ដែល​ធនាគារ​នេះ​ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៦​ ប៉ុន្តែ​ឥឡូវនេះ​វា​មាន​អ្នកប្រើ​ប្រាស់៧៨​,០០០​ នាក់​។ កម្មវិធី​នេះ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​រហូតដល់៥០ភាគរយ​ អាស្រ័យ​លើ​ហាង​ដែល​បាន​សហការ​ជាមួយ​ខ្លួន​ នៅ​កម្ពុជា​។ ដោយ​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​ចំនួន​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​កូរ៉េ​ Liiv​ ក៏បាន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ធនាគារ​ KB​ Cambodia​ ទទួល​បាន​ប្រាក់កម្រៃ​ពី​សេវា​បង់ប្រាក់​បញ្ញើ​នៅ​ក្រៅប្រទេស​ចំនួន១៤៣​,០០០​ ដុល្លារ​តាមរយៈ​កម្មវិធី​នេះ​កាលពី​ឆ្នាំមុន​។ ធនាគារ​Woori​ បាន​ប្តូរ​ឈ្មោះ​ពីរ​សាខា​កម្ពុជា​ ដែល​ខ្លួន​បាន​ទិញ​នៅក្នុង​កម្ពុជា​ទៅជា​ Woori​ Bank​ Finance​ និង​Woori​ Finance​ Cambodia​ ។ ធនាគារ ​Woori​ ឲ្យដឹង​ថា​ វា​នឹង​មានការ​ច្របាច់​បញ្ចូល​គ្នា​ រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ដំណាច់ឆ្នាំ​នេះ​ ខណៈ​ធនាគារ​ទទួល​បានការ​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ កាន់តែ​ប្រសើរ​ឡើង​។

មន្ត្រី​ធនាគារ​មួយ​រូប​បាន​និយាយ​ថា​ “យើង​មិនគ្រាន់​តែ​ផ្តល់​សេវា​ប្រាក់កម្ចី​នៅ​តាម​សាខា​របស់​យើង​ទេ​ យើង​ថែមទាំង​ឆ្លើយតប​ជាមួយ​អតិថិជន​ តាម​សំណើ​របស់​ពួកគេ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​ពួកគេ​”៕