ស្ដាយណាស់! ផ្ទះវីឡាដែល Fan BingBing និងអតីតគូដណ្ដឹងទិញរួមគ្នា ត្រូវកម្ទេចចោលហើយ

ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបរួចមកហើយថា តារាសម្ដែងស្រីលំដាប់កំពូលប្រទេសចិន Fan Bing Bing និងតារាសម្ដែងប្រុស Li Chen គឺជាគូស្នេហ៍មួយដែលមានភាពផ្អែមល្ហែមខ្លាំង និងធ្វើឲ្យហ្វេនៗ ជាច្រើនលួចច្រណែន។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺពួកគេទាក់ទងគ្នាបានត្រឹមតែ ៤ ឆ្នាំ ក៏ប្រកាសបែកគ្នាក្នុងឆ្នាំ ២០១៩។ តែយ៉ាងណាក្ដីពួកគេនៅតែទាក់ទង និងរាប់អានគ្នាដដែលក្នុងឋានៈជាមិត្ត។

មែនទែនទៅ គូស្នេហ៍មួយគូនេះ ពិតជាមានគម្រោងវែងឆ្ងាយណាស់ ពួកគេធ្លាប់បានចូលលុយគ្នាទិញផ្ទះវីឡាប្រណីតមួយនៅតំបន់ឆ្នេរធម្មជាតិ Qing Dao ក្នុងឆ្នាំ ២០១៦ ដែលជាតំបន់សម្បូរទៅដោយសំណង់ប្រណីតៗ  សម្រាប់រស់នៅរួមគ្នាពេលដែលរៀបការរួចទៀតផង។

ស្រាប់តែកាលពីថ្មីៗ​ នេះ រាជរដ្ឋាភិបាលចិនបានសម្រេចវាយកម្ទេចផ្ទះវីឡាមួយចំនួននៅតំបន់នោះចោល រួមទាំងផ្ទះរបស់ Fan BingBing និងអតីតគូដណ្ដឹង ព្រោះដំណើរការសាងសង់ផ្ទះទាំងអស់នេះធ្វើឲ្យមានផលប៉ះពាល់ដល់ តំបន់ធម្មជាតិនៅ Qing Dao បើបន្ដសាងសង់អាចនឹងមានបញ្ហាប្រឈមទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា តម្លៃវីឡាដែលតារាប្រុស ស្រី មួយគូនេះ ទិញរួមគ្នាមានតម្លៃប្រហែលជាង ១ លាន ៤ សែន ដុល្លារ៕

ប្រភព៖ 8days.sg

អត្ថបទដោយ៖​ ស្រីពេជ្រ