កប់ណាស់! តោះទៅទស្សនាទិដ្ឋិភាពផ្ទះធ្វើពីឈើរបស់ ដេននី ក្វាន់ ពេលហើយ១០០%!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែមួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីកញ្ញា ដេននី ក្វាន់ ពុំសូវដែលបង្ហាញវត្តមានក្នុងវិស័យសិល្បៈដូចកាលពីមុនក៏ពិតមែន តែនាងនៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដដែ។

ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលនាងបានបង្ហាញទិដ្ឋិភាពផ្ទះធ្វើពីឈើដ៏ប្រណិតរបស់នាង ក្រោយពេលសាងសងហើយ១០០% មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏ចង់រស់នៅគ្រប់ៗគ្នាដែរ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរពីការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះ និងពោលពាក្យស្រលាញ់ពេញចិត្តម៉ូតផ្ទះធ្វើពីឈើរបស់តារាស្រីរូបនេះគ្រប់ៗគ្នា៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី