តារាម៉ូឌែល ភីយ៉ា វ៉េកា ទៅលេសមុទ្រស្លៀកឈុយប៊ីគីនីបញ្ចេញភាពសិចស៊ីឡើងកប់តែម្តង

តារាម៉ូឌែលល្បីកញ្ញា ភីយ៉ា វ៉េកា បានបង្ហាញខ្លួនជាក្នុងឈុតប៊ីគីនីដែលបង្អួតរាងយ៉ាងសិចស៊ីទៅលំហែកាយនៅមាត់សមុទ្រក្រុងព្រះសីហនុ ហើយក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ និងជាពិសេសអ្នកគាំទ្ររបស់នាងដែលជាបុរសៗ។

ដើរលំហែរកាយទៅលេងសមុទ្រតារាម៉ូដែល ភីយ៉ា វ៉េកា ប៉ុន្មានថ្ងៃនេះ (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០) បានធ្វើអ្នកគាំទ្ររបស់នាងជាបុរសៗនោះ ពេញចិត្តនិងចាប់អារម្មណ៍ជាខ្លាំងដោយសារតែលើកនេះ ស្លៀកឈុតប៊ីគីនីពណ៌ខ្មៅបញ្ចេញរាងស្លីមយ៉ាងសិចស៊ី ជាមួយកាយវិការគួរឱ្យស្រលាញ់។

មួយប៉ុស្តិ៍ដេកលើគ្រែហាលក្តៅនៅមាត់សមុទ្រ ដោយដាក់ជើរសន្តូកចុះ ពិតជាធ្វើឱ្យប្រុសៗ ដែលបានមើលរូបថតរបស់នាងបង្ហោះនោះ នាំគ្នាលាន់ថា រាងស្រឡូន ហើយជើងពិតជាស្អាតខ្លាំងតែម្តង។

សូមរំលឹកថា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ តារាបង្ហាញល្បីកញ្ញា ភីយ៉ា វ៉េកា បានបង្ហាញរូបថតសិចស៊ីទៀតហើយ គ្រាន់តថតរូបលេងស្ទាយយកខ្នើយកើយមកចងចេញរ៉ូបស្លៀកបាំងរូបរាងដ៏ស្អាតតែប៉ុណ្ណឹងសោះ បែរជាធ្វើឱ្យប្លែកភ្នែកជាថ្មីម្តង។

កញ្ញា ភីយ៉ា វ៉េកា ជាតារាម៉ូដែលថ្មីមួយរូបទៀត កំពុងតែមាប្រជាប្រិយភាពខ្លាំង និង លេចធ្លោដើមឆ្នាំ២០២០នេះ ខណៈប្រទេសថៃទទួលស្គាល់សមត្ថភាពនាងនិងប្រគល់ពានរង្វាន់ជូនដល់នាងកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

កញ្ញា ភីយ៉ា វ៉េកា បានប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត Boy bands Girl Bands របស់ទូរទស្សន៍ ស៊ីធីអិនកាលពីឆ្នាំ២០០៤ ។ បន្ទាប់មកនាងបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និង ដើរម៉ូត។ តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រនិងប្រុសចាប់អារម្មណ៍និងចាត់ទូកជាតារាស្រីមានរូបសម្រស់ស្អាត ទម្រង់មុខកូនកាត់ និងមានប្រជាប្រិយលើហ្វេសប៊ុក៕