អូហូ! វ៉ាន់ នីឡា ពោលពាក្យសរសើរទៅកាន់គូដណ្ដឹងធ្វើឲ្យហ្វេនៗឃើញហើយច្រណែនគ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ នីឡា បានបង្ហោះរូបភាព ពេលនាងកំពុងឈឺ ហើយបានសរសេរសាររៀបរាប់សរសើរគូណ្ដឹងខ្លួនថា «មានសង្សារគួរឲ្យស្រឡាញ់បែបនេះរកណាបានយើងឈឺនាំទៅពេទ្យ ចាំមើលយើងគ្រប់ពេល ថ្ងៃណាខ្ញុំឈឺ គឺគាត់មិនបានគេងទេនៅចាំមើលខ្ញុំ នៅចាំដកសេរ៉ូមឲ្យ ហើយបានគាត់បានគេង love u so much ដែរតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ ស្រឡាញ់ខ្ញុំ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត​ នៅពេលឃើញតារាស្រីវ័យក្មេងរូបនេះ មានគូដណ្ដឹងល្អបែបនេះ ទោះបីជានៅក្មេងនៅតែអ្នកទាំងពីរចេះយកចិត្តទុកដាក់មើលថែគ្នាបានយ៉ាងល្អ មិនចាញ់គូស្នេហ៍រៀមច្បងនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី