មិននឹកស្មានថា Toey កាចដល់ថ្នាក់ធ្វើឲ្យ Alex ដែលជាគូស្នេហ៌ លាន់មាត់ថានាង…

តារាសម្ដែងស្រីដែលមានមាឌតូចច្រឡឹង និងជាទីចាប់អារម្មណ៍របស់គ្រប់គ្នា Toey  ក្រៅពីជាអាយដលក្នុងដួងចិត្តប្រិត្តមិត្តហើយ​ បើនិយាយពីសមត្ថភាពវិញក៏មានច្រើនមិនស្ទើរដែរ រហូតធ្វើឲ្យគ្រប់គ្នាលង់ស្រលាញ់និងសុំធ្វើជាហ្វេនគាំទ្រទាំងដែរមិនទាន់ត្រៀមខ្លួន។

ជាក់ស្ដែង Toey  ធ្ចើឲ្យអ្នកគាំទ្រតាមរយៈ Instagram របស់នាងស្រែក wow គ្រប់គ្នាតែម្ដង ក្រោយពីនាងបានប្រែខ្លួនជានាងខ្លា រួមទាំងគួឲ្យស្រលាញ់និងភាពស៊ិចស៊ីមើលទៅសាកសមខ្លាងណាស់។

ចំពោះ Alex បុរសសង្ហារសង្សារបស់នាងក្រោយពីបានឃើញរូបដែលបាននិយាយខាងលើហើយ គឺពិតជាមិនអាចហាមចិត្តមិនឲ្យចូលទៅ comment លើរូបសង្សាខ្លួនបានឡើយ ” អូហូ! សាហាវ”

រឿងនេះក៏មិនអាចហាមអ្នកគាំទ្រមិនឲ្យចូលទៅឆ្លើយតបនិងអាយដលទាំងពីរបានដែរ មានទាំងពាក្យសរសើរ មានទាំងពាក្យបង្អាប់លេងដល់អ្នកទាំងពីរជាច្រើន។

អត្ថបទដោយ : នីត្តា