Header 1100×240

អូហូ! ទោះបីបែកទ្រនំគ្នាក៏ Mick និង Bow នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល!(មានរូបភាព)

ជាការពិតណាស់​ ក្រោយពេលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Bow Maylada​​ ផ្លាស់ទ្រនំចាកចេញពីប៉ុស្តិ៍ទូរទស្សន៍លេខ៧ ទៅគ្រងដំណែងតួឯកនៅទ្រនំថ្មី បុស្តិ៍ទូរទស្សន៍លេខ៣មក​ ហ្វេនៗនិងមហាជនជាច្រើន នាំគ្នាព្រួយបារម្ភអំពីទំនាក់ទំនងនាងនិងគូស្នេហ៍ បុរសស្រស់សង្ហាលោក Mick Thongraya ដែលកំពុងឈរជើងនៅប៉ុស្ដិ៍លេខ៧ ព្រោះគ្រប់គ្នាខ្លាចដូចពាក្យគេថា ឃ្លាតកាយណាយចិត្ត។

តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលឃើញអ្នកនាងបង្ហោះរូបភាពជាមួយនិងគ្នា បង្ហាញពីសកម្មភាពផ្អែមល្ហែមក្នុងដំណើរកំសាន្តជាមួយគ្នាយ៉ាងមានក្ដីសុខ មិនដូចអ្វីដែលគ្រប់គ្នាគិតនោះទេ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះផងដែរ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញអ្នកទាំងពីរនៅតែចំណាយពេលវេលាជាមួយគ្នា​ និងបង្កើតភាពផ្អែមល្ហែមបានកាន់តែច្រើន ទោះពេលនេះមិននៅទ្រនំជាមួយគ្នាក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី