ក្រោយ​បាត់​មុខ​យូពីសិល្បៈ​ តេង លក្ខិណា មាន​សម្រស់​ស្រស់ស្អាត​ជាង​កាលនៅសិល្បៈទៅទៀត​

ហ្វេនមួយចំនួន​ប្រាកដ​ជានៅចងចាំ​តារាចម្រៀន​សាច់សខ្ចី​ដូចម៉ែ​សំឡី តេង លក្ខិណា ដែលនាង​បាន​ចាកឆ្ងាយពី​សិល្បៈជាយូណាស់មកហើយ​​ ជាហេតុ​ធ្វើ​ឲ្យ​ទស្សនិក​ជនមួយចំនួន​តែងមាន​ចម្ងល់​ថា នាងទៅទីណា​ឲ្យប្រាកដ​បាន​ជាមិនដែលចេញ​បទចម្រៀង​សោះ នាបច្ចុប្បន្ន​នោះ។

ប៉ុន្តែបើងាកមកចាប់អារម្មណ៍ លើសម្ផស្សរបស់ តារាស្រីរូបនេះក៏មិនបានផ្លាស់ប្តូរទៅតាមអាយុ និងពេលវេលា នោះដែរ នៅតែខ្ញង់ដដែល ដូចជានាង ប្រឡូកក្នុងសិល្បៈយ៉ាងដូច្នេះដែរ។ ជាពិសេសនាង ក៏តែងតែបង្ហាញភាពឡូយឆាយជាញឹកញាប់ជាមួយនឹងការដើរកម្សាន្ត និងចូលកន្លែងថ្លៃៗជាដើម។

យ៉ាងណាមិញ ជីវិតបច្ចុប្បន្នអមជាមួយនឹងសម្រស់របស់ តេង លក្ខិណា ក៏មានមនុស្សជាច្រើនមានការប្រាថ្នាចង់បានជីវិតដូចជានាងដែលរស់នៅពោរពេញទៅដោយក្តីសុខ ហើយមានទាំងសម្រស់ទៀត៕