អូហូ! ​Mai​ ​Davika ធ្វើខួបកំណើតឲ្យម្ដាយ នរណាឃើញក៏លាន់មាត់សរសើរពីសម្រស់ម្ដាយនាងដែរ!(មានរូបភាព)

13,036

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រី Mai​ ​Davika បានធ្វើខួបកំណើតឲ្យម្ដាយរបស់នាង ធ្វើឲ្យម្ដាយរបស់នាងរំភើបចិត្តយ៉ាងខ្លាំង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល គឺរូបសម្រស់របស់ម្ដាយតារាស្រីរូបនេះ មើលទៅពិតជាក្មេងជាងវ័យខ្លាំងណាស់ រហូតដល់អ្នកគាំទ្រមួយចំនួនច្រឡំថាជាបងស្រីរបស់នាងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្របាននាំគ្នាសរសើរដល់តារាស្រីរូបនេះ មិនត្រឹមស្រស់ស្អាតនោះទេ សូម្បីតែម្ដាយក៏មានរូបសម្រស់ស្អាតនិងក្មេងជាងវ័យដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...