នរណាមិនចាប់អារម្មណ៍! ត្រជាក់យ៉ាងនេះហើយ តារាថៃ Yardthip នៅលេងខ្លួនបែបនេះទៀត!(មានរូបភាព)

តារាសម្ដែងថៃស្រីនាង Yardthip មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំង និងស្រលាញ់គាំទ្រច្រើននោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតផង។

ក្នុងនោះផងដែរ ថ្មីៗនេះ Yardthip បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ជាមួយនិងរូបភាពមួយសន្លឹករបស់នាង ខណៈនាងកំពុងតែស្ថិតនៅក្នុងប្រទេសហ្វាំងឡង់ ដែលមានអាកាសធាតុធ្លាក់ព្រិលត្រជាក់ខ្លាំង តែនាងបែរជាយកតែភួយមកស្លៀក ប្រជែងសម្រស់ជាមួយនិងព្រិលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងសរសើរដល់តារាស្រីរូបនេះ ដែលអាចស្លៀកសម្លៀកបំពាក់បែបនេះបានជាមួយអាកាសធាតុធ្លាក់ព្រិលត្រជាក់ខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី