អាណិតណាស់! ថ្ងៃគម្រប់ខួប៤ឆ្នាំ Por កូនស្រីលោកស្រែកយំនិងនិយាយទៅកាន់ម្ដាយថា…….!

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ អតីតតារាសម្ដែងថៃប្រុសលោក Por បានលាចាកលោកនេះអស់ពេលជាង៤ឆ្នាំមកហើយ តែអ្នកដែលធ្វើឲ្យមហាជនអាណិតអាសូរនោះគឺ ភរិយានិងកូនស្រីរបស់លោក នៅតែស្រលាញ់និងអាឡោះអាល័យចំពោះលោកគ្រប់ពេលវេលា។

ជាក់ស្ដែងនៅថ្ងៃគម្រប់ខួប៤ឆ្នាំ ថ្មីៗនេះផងដែរ ភរិយាលោក Por បានបង្ហើបរឿងនៃការស្លាប់របស់លោក ទៅកាន់កូនស្រីសំណព្វចិត្តខ្លួន ព្រោះពេលនេះនាងកាន់តែធំដឹងក្ដី ក៏ល្មមនិងដឹងរឿងខ្លះអំពីឪពុករបស់ខ្លួនហើយ។

ក្នុងនោះផងដែរ គ្រាន់តែនាងបានដឹងរឿងខ្លះៗភ្លាម នាងគ្មានអ្វីក្រៅពីយំនោះទេ ព្រោះនាងពិតជាស្រលាញ់លោកបា៉របស់ខ្លួនខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ នៅថ្ងៃគម្រប់ខួបនោះផងដែរ នាងថែមទាំងយំឱបម្ដាយ និងនិយាយទៅកាន់តែបែបនេះទៀតថា៖

«ម៉ាក់ខ្ញុំមិនចង់ឲ្យប៉ាស្លាប់ទេ  ខ្ញុំស្រឡាញ់ប៉ាខ្លាំងណាស់»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាមានអារម្មណ៍ថាក្ដុកក្ដួល និងអាណិតកូនស្រីលោក Por ខ្លាំងណាស់ មិននឹកស្មានថានាងស្រលាញ់លោកបា៉ខ្លួនខ្លាំងបែបនេះសោះ៕

អត្ថបទដោយ៖ស៊ីវលី