គួរឲសរសើរ! ក្មេងស្រីអាយុ៧ឆ្នាំទទួលបានពានរង្វាន់ពិធីការនីឆ្នើមពីឆាកអន្តរជាតិ

Nirin មានអាយុ៧ឆ្នាំហើយនាងបានទទួលសម្តែងខ្សែភាពយន្តភាគជាច្រើនរឿងព្រមជាមួយការងារជាពិធីការនីក្នុងកម្មវិធី​ “Little Nirin”។ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ម៉ាក់របស់នាងបានផុសរូបភាពក្នុង Instagram ដើម្បីអបអរសាទរកូនស្រីដែលទើបតែឈ្នះពានរង្វាន់ពិធីការនីឆ្នើមក្នុងកម្មវិធី Asian Television Award ដែលប្រារព្ធនៅប្រទេសភីលីពីន ។

ម៉ាក់របស់ Nirin បានសរសេរថ្លែងអំណរគុណដល់ LINETV Originals ដែលផ្តល់ជូនរង្វាន់ Best Host Asian Television Awards មកឲកូនស្រីព្រោះនាងមិនបានទៅទទួលរង្វាន់ផ្ទាល់នៅឯប្រទេសភីលីពីននោះទេ។ ហើយនាងក៏សង្ឃឹមថាកូនស្រីនឹងខិតខំរៀនសូត្រប្រឹងប្រែងហ្វឹតហ្វាត់ខ្លួនឲកាន់តែប្រសើរឡើង។

អត្ថបទដោយ ៖ Sunstar