សោកស្ដាយណាស់! ខ្សែភាពយន្ដថ្មីរបស់ YangYang និង ឈិន ឡុង ត្រូវផ្អាកការចាក់ផ្សាយដោយសារហេតុផលនេះ..

ជារៀងរាល់ឆ្នាំឲ្យតែដល់ពេលចូលឆ្នាំប្រពៃណីចិន ប្រទេសចិនតែងតែបញ្ចេញនូវខ្សែភាពយន្ដជាច្រើនដើម្បីស្វាគមន៍ និងអបអរដល់ឆ្នាំថ្មី។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ ដែរ ប្រទេសចិនក៏ត្រៀមបញ្ចេញនូវខ្សែភាពយន្ដជាច្រើនដែលចូលរួមសម្ដែងដោយតារាល្បីៗ ជួរមុខរបស់ប្រទេសចិន។

ក្នុងចំណោមនោះក៏មានខ្សែភាពយន្ដដ៏ល្បីប្រភេទ បាញ់ប្រហារ ដែលមានការចូលរួមសម្ដែងពីតារាសម្ដែងកំពុងមានប្រជាប្រិយភាព YangYang និងតារាក្បាច់គុនចិនដ៏ល្បី ឈិន ឡុង មានចំណងជើងថា “Vanguard” ក៏ត្រូវចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២០ ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំចិន។ តែអ្វីគួរឲ្យសោកស្ដាយគឺខ្សែភាពយន្ដមួយនេះ បែរជាមិនទាន់អាចបង្ហាញខ្លួននៅក្នុងរោងកុននានាៗ ក្នុងប្រទេស និងលើកថ្ងៃបញ្ចាំងវិញ ដោយហេតុផលថាជំងឺរលាកសួតដោយសារវីរុស កូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតនៅក្នុងប្រទេសចិន និងតំបន់ Wuhan របស់ខេត្ត Hubei ។

គួររលឹកផងដែរថា ខ្សែភាពយន្ដមួយនេះក៏គ្រោងនឹងចាក់បញ្ចាំងនូវរោងកុនក្នុងប្រទេសកម្ពុជាផងដែរ ប៉ុន្ដែក៏ត្រូវផ្អាក់ការចាក់ផ្សាយដោយសារហេតុផលដូចគ្នាខាងលើនេះផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ