Header 1100×240

អាប់ដេតពីស្ថានភាពសុខភាពអ្នកជំងឺ COVID-19 ទាំងចាស់ទាំងថ្មី នៅសៀមរាប

នៅ​ខេត្ត​សៀមរាប​មាន​ការ​ឆ្លង​វីរុស COVID-19​ ចំនួន​២​ករណី ១​ករណី​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ៣៨ឆ្នាំ បាន​ឆ្លង COVID-19​ ពី​ជន​ជាតិ​ជប៉ុន​ ឯ​បុរស​ម្នាក់​ទៀត អាយុ ៤០ឆ្នាំ ទើបរកឃើញ​លទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃទី ១៧ មីនា កន្លង​ទៅ។

គិតមកដល់ថ្ងៃទី១៩ ខែមីនានេះ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលមានផ្ទុកវីរុស COVID-19​ ឆ្លងពីជនជាតិជប៉ុន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបាន១៤ថ្ងៃ។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់​ បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺ COVID-19 ទាំងចាស់ ទាំងថ្មី សុទ្ធតែមានសុខភាពល្អទាំងពីរនាក់មិនមានចេញរោគសញ្ញាអ្វីប្លែកទាំងអស់។

ទោះយ៉ាងលោកប្រធានមន្ទីរបានសង្កត់ធ្ងន់ធ្ងរថា បុរសខ្មែរដែលឆ្លង COVID-19 ពីជនជាតិជប៉ុន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃមកហើយនោះ មានចំនួនមេរោគថយចុះជាងមុន ប៉ុន្តែលទ្ធផលតេស្ត COVID-19 នៅតែវិជ្ជមានដដែល។

សូមបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លង COVID-19 នៅកម្ពុជាមានសរុប ៣៧ ករណី នៅក្នុង១២ខេត្ត-ក្រុង ទូទាំងប្រទេស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ