សក់​ជ្រុះ​លែង​ជា​បញ្ហា​ទៀត​ហើយ! គ្រឿងផ្សំតែ៣មុខនេះ​ អាច​ធ្វើ​ឲ្យសក់ដុះក្រាស់ឡើងវិញ​បាន ១០០%!

សក់​ជ្រុះ​ច្រើន​ គឺជាបញ្ហាដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិតបាកចិត្តដែលមិនងាយអាចបំបាត់បាន។ អ្វីដែលគួរឲ្យបារម្ភនោះ ប្រសិនបើអ្នកជ្រុះសក់រហូតដល់​ច្រើនជាង ៥០សរសៃ ​ក្នុង​១​ថ្ងៃ​ នោះនៅក្រោយ​រយៈពេល​ត្រឹមតែ ២ឆ្នាំទេ ក្បាលរបស់​អ្នក​នឹង​ទំពែកជាមិនខានឡើយ នេះមិនមែនជារឿងដែលត្រូវបង្អង់យូរនោះទេ។ បញ្ហាជ្រុះសក់មិនឈប់​នេះ ​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​បាត់បង់​សម្រស់​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែវាក៏​ប៉ះពាល់​ដល់​សុខភាព​រាងកាយយើងទាំងមូល​ដូចជា ខ្វះ​សារធាតុ ស្ត្រេស ជំងឺ​ទីរ៉ូអ៊ីត អតុល្យភាព​អរម៉ូន។

តែសូមកុំបារម្ភទៀតអី ប្រើរូបមន្តពិសេសនេះសក់របស់អ្នកនឹងដុះក្រាស់ដូចដើមឡើងវិញ៖

**គ្រឿងផ្សំមានដូចជា៖
– គល់ស្លឹកគ្រៃ ៣គល់ ធំៗ
– ជីនាងវង (ជីក្រហម) ធម្មជាតិ ១បាច់
– ក្រូចឆ្មារធម្មជាតិ ១ផ្លែ។

របៀបធ្វើ៖
– លាង​សម្អាត​ធាតុផ្សំ​ទាំងអស់ រួច​ដំគល់ស្លឹកគ្រៃឲ្យទក់ និងដំ​ជីនាងវង​ឲ្យ​បែកទក់
– ដាក់​គល់ស្លឹកគ្រៃ​ស្ងោរ​ក្នុង​ទឹកប្រមាណ ២លីត្រ​បន្ទាប់មក​បង់​ជីនាងវង​ចូល
– បន្ទាប់មកបន្ថយ​ភ្លើង និងស្ងោរ ​រម្ងាស់​គល់ស្លឹកគ្រៃ​ថែម ប្រមាណ១០នាទី​ទៀត ដាក់​ឆ្នាំង​ចុះ​សឹម​ច្របាច់​ទឹកក្រូចឆ្មារ និង​ដាក់​សំបក​ចូលផងដែរ។

វិធីប្រើ៖
– ដំបូង​អ្នក​ត្រូវ​ប្រើ​ទឹកក្តៅអ៊ុនៗ​លាង​សម្អាត​ជាតិខ្លាញ់ ធាតុកខ្វក់​លើ​សក់ បន្ទាប់មក​យក​ទឹក​គល់ស្លឹកគ្រៃ​ខាងលើ​មក​ស្រោច​ម៉ាស្សា​លើ​សក់ក្បាល​អ្នក ៣-៤ដង។
– រង់ចាំ​រយៈពេល ១០នាទី​ដើម្បី​ឱ្យ​សារធាតុចិញ្ចឹម​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ បន្ទាប់មកអ្នក​អាច​លាងសម្អាត​នឹង​ទឹក។
*ចំណាំ
ពេល​កក់សក់​រួច​ត្រូវ​រង់ចាំ​ឱ្យ​វា​ស្ងួតដោយខ្លួនឯង ហាម​ប្រើ​ក្រាស់​សិត ព្រោះ​សក់​រមួល​ងាយ​បាក់។ ប្រើ​វិធី​នេះ​ឱ្យ​បាន ២ដង​ក្នុង​មួយអាទិត្យហើយ​កាត់បន្ថយ​ប្រើ​សាប៊ូ​កក់សក់ អប់​សក់ និង​ក្រែម។ ក្រោយ​សប្តាហ៍​ទី១ អ្នក​នឹង​ឃើញ​សក់​ភ្លឺ​រលោង ហើយ​វែង​ស្អាត។