Header 1100×240

ចង់ដឹងថាគុណភាពល្អប៉ុណ្ណា មើលតែសម្រស់នាយិកាក្រុមហ៊ុនគ្រឿងក្រអូប MMarcol ដឹងហើយ

ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក្រុមហ៊ុន MMarcol លក់ឧបករណ៍និងគ្រឿងបន្លាស់ទូរស័ព្ទគ្រប់ប្រភេទ ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជនគួរឲ្យកត់សម្គាល់ ដោយសារគុណភាពនឹងទុកចិត្តនៃផលិតផលមានស្តង់ដាររបស់ MMarcol។ ទន្ទឹមនឹងភាពជោគជ័យ ម្ចាស់ក្រុមហ៊ុន MMarcol គ្រោងនឹងបើកសម្ពោធដាក់លក់និងទទួលតំណាងចែកចាយនូវផលិតផលគ្រឿងក្រអូបម៉ាក MMarcol នៅថ្ងៃទី 26 មេសា 2020 ខាងមុខនេះ។

នាយិកាវ័យក្មេងក្រុមហ៊ុន MMarcol គង់ ណាក់នីន បានឲ្យដឹងថា ផលិតផលគ្រឿងក្រអូបដែលរាប់បញ្ចូលតាំពីចុងសក់ដល់ចុងជើងម៉ាក MMarcol ដែលត្រូវបានទទួលស្គាល់លើស្តង់ដារគុណភាព ប្រកបដោយទំនុកចិត្តពីក្រសួងពាណិជ្ជកម្ម ដូច្នេះប្រជាជនកម្ពុជាពុំចាំបាច់ចំណាយពេលថវិកាធ្វើដំណើរទៅកាន់ប្រទេសក្រៅទៀតឡើយ។

“ចាប់ពីពេលនេះតទៅ លោកអ្នកនឹងអាចប្រើប្រាស់នូវផលិតផលមានស្តង់ដារ ប្រកបដោយទំនុកចិត្ត សុវត្ថិភាពនិងគុណភាពខ្ពស់ ព្រោះមុននឹងចររាចរណ៍លក់នៅលើទីផ្សារ ក្រុមហ៊ុនយើងខ្ញុំបានធ្វើតេស្តសាកល្បងលើគ្រប់ប្រភេទស្បែក ដើម្បីធានាជូននូវផលិតផលល្អលេខមួយពិតៗ”។

ផលិតផលគ្រឿងក្រអូប MMarcol រួមមានឡេលាបស្បែក សាប៊ូកក់សក់ អប់សក់ សាប៊ូដុសខ្លួន ខាត់ស្បែក ឡេលាបមុខថែរក្សាសម្ផស្សឲ្យក្មេងជាងវ័យ ឡេលាបបំបាត់ក្រិនស្បែក ធ្វើឲ្យសភ្លឺរលោងបែបធម្មជាតិ ថ្នាំឆ្ពុំង ថ្នាក់ក្រចក -ល-។ ដោយសារកិត្តិយសនឹងកេរ្តិ៍ឈ្មោះល្អ MMarcol មានតំណាងចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទូទាំងប្រទេសបើទោះបីជាពុំទាន់បានដាក់សម្ពោធជាផ្លូវការនៅឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីលក់ឡេគ្រឿងក្រអូបនៅតាមហាង និង លើអនឡាញ ដែលចាប់អារម្មណ៍ចង់ក្លាយជាតំណាងចែកចាយអាចទាក់ទងតាមលេខទូរស័ព្ទ 077 577 755 ឬតាមអាស័យដ្ឋាន ផ្ទះលេខ 98B  ផ្លូវ230 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោគភ្នំពេញ។

សូមរំលឹកថា ម្ចាស់ក្រុមហ៊ុន MMarcol ក៏សម្លឹងឃើញនូវវិស័យភោជនីយដ្ឋាន តាមរយៈបើកដំណើរការភោជនីយដ្ឋាន ខូល ហ្រ្វុក (COL FROG) និងគ្រោងបើកលក់កង់អាគុយដែលមានគុណភាពខ្ពស់។ ក្រៅពីមុខជំនួញ នាយិកា MMarcol បានបរិច្ចាកថវិកាផ្ទាល់ខ្លួនទៅកាន់កុមារកំព្រាមនុស្សចាស់ជរាជ អ្នករត់ស៊ីក្លូ និងប្រជាជនក្រីក្រយ៉ាងច្រើនសន្ធឹកសន្ធាប់ -ល-៕