តោះស្វែង​យល់​ពី​​ ៥H ក្នុង​ខ្លួន​មនុស្ស​យើង ប្រសិនបើយើង​ចេះប្រើប្រាស់​ និង​ស្វែង​យល់នោះយើង​ឆាប់ជោគជ័យ​

ជាទូទៅប្រសិនបើមនុស្សទៅណាមកណាមានតែ ៥H នេះនៅក្នុងខ្លួន អ្នកនឹងអាចវិវឌ្ឍន៍ខ្លួនឯងទៅរកភាពជោគ​ជ័យ​ជាក់ជាមិនខាន៖

H ទី១ គឺ Head៖ ដំបូងបំផុតមនុស្សត្រូវរៀនសូត្រ ទទួលយកចំណេះដឹង។ ចំណេះដឹងជាកត្តាចំបង ដើម្បីយកទៅអនុវឌ្ឍន៍លើការងារ។ អ្នកត្រូវមានជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីអាចរីកចម្រើនទៅមុខ។

H ទី២ គឺ Hand៖ មានតែចំណេះដឹងអត់បទពិសោធន៍ក៏ពិបាកនឹងធ្វើការងារធំណាស់ ប្រសិនបើចង់ជោគជ័យធំ ត្រូវព្យយាមដាក់ខ្លួន ហើយខំរៀន ខំធ្វើឲ្យបានច្រើន ដើម្បីបទពិសោធន៍ និងជំនាញ។ បទពិសោធន៍គឺជាស្ពានចម្លងអ្នកទៅដល់ត្រើយជោគជ័យ។

H ទី៣ គឺ Heart៖ ធ្វើរឿងអ្វីក៏ដោយ ត្រូវធ្វើដោយពេញចិត្ត ធ្វើដោយបេះដូង ទើបទាំងការងារនិងការសិក្សាទទួលបានលទ្ធផលល្អ។ បើមានតែខួរក្បាល គ្មានបេះដូងក៏មិនកើតដែល។

H ទី៤ គឺ Hope៖ អ្វីដែលសំខាន់បំផុត គ្រប់ពេលដែលយើងធ្វើ ត្រូវតែមានភាពជឿជាក់ជានិច្ចថា យើងនឹងអាចទទួលបានលទ្ធផល ល្អជាទីគាប់ចិត្ត តែបើវាមិនប្រសើរកុំអស់សង្ឃឹមអី ខំឡើងវិញទៅ ហើយត្រូវជឿជាក់បន្តទៀត។ អស់អ្វីអស់ទៅ កុំឲ្យតែអស់សង្ឃឹម។

H ទី៥ គឺ Health៖ សំខាន់បំផុតត្រង់ចំណុចនេះ គឺ សុខភាព គ្រប់កិច្ចការទាំងអស់ ប្រសិនបើ សុខភាពមិនល្អទេ ឈឺឥតឈប់នោះ យើងក៏មិនអាចធ្វើអ្វីកើតដែរ។ មួយវិញទៀត មានលុយច្រើន តែសុខភាពមិនកើត ចាយក៏មិនស្រណុកដែរ។ ផ្ទុយមកវិញ ភាពរលូនទៅមុខអាស្រ័យលើសុខភាពល្អ មាំមួន មិនឈឺ អាចធ្វើកិច្ចការជាច្រើនបាន នោះមិនយូរទេ អ្នកប្រាកដជារកឃើញភាពជោគជ័យនៅថ្ងៃណាមួយជាមិនខាន៕