​លោកអ្នក​អស់សង្ឃឹម​នឹងជីវិត​របស់អ្នកមែនទេ មាន​គន្លឹះ​ចំនួន​៨យ៉ាង​សម្រាប់ជួយ​បំផុស​ស្មារតី​អ្នក​មក​ជាវិជ្ជមាន​វិញ​

អ្វី​ក៏​ដោយ​តែង​មក​ជា​គូ​នឹង​គ្នា មាន​សុខ​ក៏​មាន​ទុក្ខ មាន​ជោគជ័យ​ក៏​មាន​បរាជ័យ ជញ្ជីង​មួយ បើ​សិន​ជា​មាន​តែ​របស់​ដាក់​ថ្លឹង​តែ​ម្ខាង ម្ដេច​នឹង​អាច​ថ្លឹង​របស់​បាន​ដោយ​មាន​តុល្យភាព​ទៅ​រួច ជោគជ័យ ​និង​បរាជ័យ សុខ​នឹង​ទុក្ខ​បំពេញ​គ្នា​ទៅវិញ​ទៅមក បង្កើត​ជា​ពន្លឺ​ដ៏​ស្រស់​ស្អាត​រះ​នៅ​ក្នុង​ជីវិត​របស់​អ្នក។

អ្នក​មិន​អាច​មាន​ដំណើរ​ជីវិត​ទៅ​ដោយ​រលូន ស្មើ​ចុង​ស្មើ​ដើម​បាន​ដោយ​មាន​តែ​សុខ​ម្យ៉ាង ឬ​ទុក្ខ​ម្យ៉ាង​នោះ​ទេ ឃ្លា​ទាំង​៨​​ខាងក្រោម​នេះ អាច​ជា​ពាក្យ​អប់រំ​ចិត្ត​គំនិត​អ្នក​ឲ្យ​ងាក​មក​រក​ផ្លូវ​មាន​ពន្លឺ​វិញ នៅ​ពេល​អ្នក​កំពុង​ជួប​នឹង​ទុក្ខ​លំបាក​​ផ្សេងៗ​ក្នុង​ជីវិត៖

១.Roy T.Bennett៖ “វា​ប្រសើរ​ដែល​អ្នក​ផ្លាស់ប្ដូរ​ថាមពល​របស់​អ្នក ​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ជាជាង​ព្រួយ​​នូវ​​​អ្វី​​​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន”។

២.Carol Woodlilff៖ “កាលណា​អ្នក​បង្វឹក​ភ្នែក​របស់​អ្នក​ឲ្យ​មើល​ឃើញ​នូវ​វេទមន្ត ​និង​រឿង​ដ៏​ល្អ​អស្ចារ្យ​ទាំងឡាយក្នុង​រឿងតូចតាច នោះ​អ្នក​នឹង​បាន​បើក​ទ្វារ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ចូល​មក​កាន់​ជីវិត​របស់​អ្នក​ទាំងមូល”។

៣.Jennifer Edwards៖ “សោភណភាព​នៃ​ជីវិត គឺជា​ការ​ដឹង​ថា ស្រប​ពេល​ដែល​យើង​មិន​អាច​លុប​ចោល​នូវ​អ្វី​ដែល​បាន​កើតឡើង​រួច​មក​ហើយ ប៉ុន្តែ​យើង​អាច​ឃើញ​វាយល់​ពី​វារៀន​សូត្រ​ពី​វាហើយ​ផ្លាស់ប្ដូរ នោះ​រាល់​ខណៈ​ថ្មីៗ​ទាំង​ឡាយ​នឹង​មិន​ត្រូវ​បាន​ចំណាយ​ចោល​ទៅលើ​ការ​សោកស្ដាយ វិប្បដិសារី ភាព​ភ័យខ្លាច ឬ​ការ​ខឹង​ក្រោធ​នោះ​ទេ តែ​ទៅលើ​ការ​ចេះដឹង ការ​យោគយល់ និង​សេចក្ដី​ស្រឡាញ់”។

៤.Roy T.Bennett៖ “ចូរ​អ្នក​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​រស់នៅ​ជីវិត​ជា​ក្ដី​សុបិន​ទៅ​តាម​ចក្ខុវិស័យ ​និង​គោលបំណង​របស់​អ្នក ជំនួស​ឲ្យ​ការ​រំពឹង​ទុក​របស់​អ្នកដទៃ​និង​មតិ​របស់​ពួកគេ”។

៥.Karen Hackel៖ “ខ្ញុំ​កំពុង​តែ​ឋិត​នៅ​ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​កំពុង​តែ​ស្វែងរក​ខ្លួនឯង ដែលជា​ធាតុ​ពិត​នៃ​ខ្លួនឯង”។

៦.Groucho Marx៖ “ជា​រៀងរាល់​ព្រឹក​ពេល​ខ្ញុំ​បើក​ភ្នែក ខ្ញុំ​តែង​និយាយ​មក​កាន់​ខ្លួនឯង​ថា គឺ​ខ្ញុំមិនមែន​ជា​ហេតុការណ៍​នោះ​ទេ ដែល​មាន​អំណាច​ធ្វើឲ្យ​ខ្ញុំ​រីករាយ​ឬ​ទុក្ខ​ព្រួយ​នៅ​ថ្ងៃនេះ​បាន។ ខ្ញុំ​ទើប​ជា​អ្នក​អាច​ជ្រើសរើស​ថា​វា​គួរ​ទៅ​ជា​បែប​ណា។ ម្សិលមិញ​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ថ្ងៃ​ស្អែក​ក៏​មិន​ទាន់​មក​ដល់​ដែរ។ ខ្ញុំ​មាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នោះ​គឺ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​នឹង​រីករាយ​ជាមួយ​វា”។

៧.Logan Pearsall Smith៖ “មាន​គោលដៅ​២​យ៉ាង​ដែល​ត្រូវ​សម្រេច​នៅ​ក្នុង​ជីវិត ទី១​គឺជា​ការ​ទទួល​បាន​នូវ​អ្វី​ដែល​​អ្នក​ចង់​បាន ហើយ​បន្ទាប់​មក គឺជា​ការ​រីករាយ​ជាមួយ​វា មាន​តែ​បុគ្គល​ប្រកប​ដោយ​គតិបណ្ឌិត​ប៉ុណ្ណោះ​ដែល​អាច​​សម្រេច​គោលដៅ​ទី២​បាន”។

៨.Jack Ma៖ “ចូរ​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ផ្ដោត​តែ​ចំពោះ​ភាព​វិជ្ជមាន​ប៉ុណ្ណោះ”៕