គង់​ សូរីតា ៖ ត្រឹមតែ២ចំណុច​ប៉ុណ្ណោះក្នុង​ការវិនិយោគ​ អាច​នាំ​ឲ្យខ្ញុំ​អាច​ក្តាប់ក្រុម​ហ៊ុន​បាន​ដល់ទៅ៤នៅក្នុងដៃ

92

ពិត​ណាស់​មនុស្ស​ម្នាក់ៗ​ តែង​តែ​មាន​ចំណុច​ពិសេសរបស់​ខ្លួនឯង​​​​ ជាពិសេស​ចំពោះ​បុគ្គល​ឆ្នើម ​និង​ជោគជ័យ​ជា​ច្រើន ពួកគាត់​សុទ្ធ​តែ​មាន​ចំណុច​ពិសេសរបស់ផ្ទាល់​​ខ្លួនរៀងៗខ្លួន​​ ដែល​ជំរុញ​ឲ្យ​ពួកគេ​អាច​ឈាន​មក​ដល់​ចំណុ​ខ្ពស់​នេះ​បាន។ តួយ៉ាង​លោកស្រី គង់ សូរីតា ជា​សហគ្រិន​ស្រ្តី​ឆ្នើម​និង​លេច​ធ្លោ​ម្នាក់​ ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​រហូត​ដល់​៤នៅ​ក្នុង​ដៃ​  បាន​បង្ហើប​ប្រាប់​នូវ​២​ចំណុច​ ដែល​នាំ​ឲ្យ​លោក​ស្រី​អាច​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​នាយិកា​បាន​ឆាប់​រហ័ស​បែប​នេះ​គឺ៖

ចំណុច​ទី​១ការ​អប់រំ៖ លោក​ស្រី​និយាយ​ថា «នាង​ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ស្វែង​រក​នូវ​អ្វី​ដែល​ថ្មី ដូច្នេះ​ខ្ញុំ​យល់​ថា​មាន​តែ​ចំណេះ​ដឹង​ប៉ុណ្ណោះ ​ដែល​អាច​ជួយ​ខ្លួន​ឯង​បាន ពីព្រោះ​ថា​នៅ​ពេល​ដែល​ធ្វើ​អាជីវកម្ម​អ្វីៗ ​គឺ​ខុសៗគ្នា​ដែលវា​​នាំ​ឲ្យ​យើង​ពិបាក​ខ្លាំង​ណាស់ ដូច្នេះ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​សិក្សា​នៅ​សាលា​បន្ថែម​ទៀត​ទៅ​លើ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​ជាន់​ខ្ពស់​ ដែល​បច្ចុប្បន្ន​នាង​ខ្ញុំ​កំពុង​តែ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម ដូច្នេះ​នាង​ខ្ញុំ​ជឿ​ថា​មាន​តែ​ការ​អប់រំ​ទេ​ដែល​អាច​ជួយ​ឲ្យ​នាង​ខ្ញុំ​រីក​ចម្រើន​ផ្នែក​អាជីវកម្ម​បាន»។

Loading...

ចំណុច​ទី​២ការ​តាំង​ចិត្ត៖ នាយិកា​ឆ្នើម​រូប​នេះ​និយាយ​ទាំង​ភាព​ជឿជាក់​ថា «អាច​និយាយ​ថា​នាង​ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​និង​មិន​ងាយ​ចុះចាញ់​នោះ​ទេ ព្រោះ​មាន​ឧបសគ្គ​ដែល​នាង​ខ្ញុំ​បាន​ជួប​វា​ច្រើន​គួរសម​ដែរ ហើយ​ពេល​ខ្លះ​ប្រសិន​បើ​យើង​ល្មមៗ ​គឺ​អាច​នឹង​ពិបាក​ងើប​ឡើង​វិញ​ តែ​សម្រាប់​នាង​ខ្ញុំ​នាង​ខ្ញុំ​តែងតែ​ជឿជាក់​ថា​អ្វីៗ​តែង​តែ​មាន​ដំណោះ​ស្រាយ ហើយ​អ្វី​ដែល​សំខាន់​ប្រសិន​បើ​យើង​តាំង​ចិត្ត​ហើយ​គិត​ថា ​បញ្ហា​ទាំង​អស់​នោះ ​គឺ​ជា​មេរៀន​ជីវិត​ដែល​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ខ្លួន​ឯង​នា​ពេល​អនាគត ​ ដូច្នេះ​ខ្ញុំ​តែង​តែ​គិត​ទៅ​លើ​ផ្លូវ​វិជ្ជមាន​ច្រើន»។

លោក​ស្រី ​រីតា ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​យើង​ព្យាយាម​គិត​នូវ​រឿង​វិជ្ជមាន​កាន់​តែ​ច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​យើង​កាន់​តែ​រឹងមាំ​ផងដែរ​ ហើយ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​លោកស្រី​មិន​ចង់​ឲ្យ​ស្ត្រី​គ្រាន់​តែ​ធ្វើ​ការ​នៅ​ផ្ទះ​នោះ​ទេ ព្រោះ​លោក​ស្រី​ជឿថា​មនុស្ស​ស្រី​អាច​ចូល​រួម​នៅ​ក្នុង​សង្គម​ ដូច្នេះ​លោក​ស្រី​ចង់​ឲ្យ​ខ្លួនឯង​អាច​ធ្វើ​ការងារ​ច្រើន​ជាង​ការងារ​ធម្មតា​ដែល​ស្ត្រី​ធ្វើ ដូច្នេះ​លោក​ស្រី​តែង​តែ​ព្យាយាម​ច្នៃ​ជីវិត​ខ្លួនឯង​ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ ត្រូវ​ឲ្យ​មាន​តុល្យភាព​រវាង​គ្រួសារ​ និង​ការងារផងដែរ៕

Loading...
TodaySharing News

FREE
VIEW