តោះ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​របស់អ្នក​ តោះមក​ស្តាប់​សម្តីមាស​សេដ្ឋីអចលនទ្រព្យ​ល្បីៗទាំង​៤លើពិភព​លោក​

មហាសេដ្ឋី​និ​មួយ​ៗនៅ​លើ​ពិភពលោក​ សុទ្ឋ​តែ​មាន​ទស្សន​និង​ចក្ខុវិស័យ​វែងឆ្ងាយ​ និង​ប្រកបដោយ​ភាព​ឈ្លាសវៃ​និង​ឈរ​លើ​គោលការណ៍​ជាក់លាក់​ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​។

ពី​ប្រទេស​ជប៉ុន​ លោក​ Akira​ Mori​ មហាសេដ្ឋី​អចលនទ្រព្យ​ប្រាក់​ពាន់​លាន​ដុល្លារ​បាន​មានប្រសាសន៍​ថា​ ជា​បទពិសោធន៍​របស់ខ្ញុំ​ ការ​ទទួលជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​អតីតកាល​ជាទូទៅ​ មិន​អាចយ​កអនុវត្ត​លើ​ស្ថានភាព​បច្ចុប្បន្ន​ នៃ​ការ​ធ្វើជំនួញ​អចលនទ្រព្យ​ទេ​។ លោក​បន្ត​ថា​ “យើង​ត្រូវតែ​បន្ត​កែ​ឆ្នៃ​អ្វី​ថ្មី​សម្រាប់​ខ្លួនឯង​ ឲ្យ​ស្របតាម​ពេលវេលា​ដោយ​បង្កើត​គំនិត​ជំនួញ​ថ្មី​ៗ”។

សហរដ្ឋអាមេរិក​ឯណោះ​សម្បីរម​ហា​សេដ្ឋី​អចលនទ្រព្យ​ច្រើន​បំផុត​ ដោយ​លោក​ Warren​ Buffett​ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ “ហា​និយ​ភ័យ​កើតឡើង​ដោយសារ​អ្នក​មិនដឹង​ថា​ខ្លួន​កំពុង​ធ្វើអ្វី​”។ លោក​បន្ត​ថា​ “វា​ប្រើ​រយៈពេល២០ឆ្នាំ​ក្នុង​ការ​ក៏សាង​កេរ្តិ៍ឈ្មោះ​ ប៉ុន្តែ​អ្នក​អាច​បំផ្លាញ​វា​ត្រឹមតែ៥នាទី​។ ប្រសិន​អ្នក​គិត​គូ​ឲ្យបាន​ហ្មត់ចត់​ ​អ្នក​នឹង​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​”។

លោក ​Donald​ Trump​ មហាសេដ្ឋី​ប្រាក់​ពាន់​ដុល្លារ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​ ដែល​បច្ចុប្បន្ន​លោក​កំពុង​គ្រប់គ្រង​ដំណែង​ ជា​ប្រធានាធិបតី​របា​ស់​សហរដ្ឋអាមេរិក​ លោក​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ មុន​ពេល​លោក​កាន់​ដំណែង​ជា​ប្រធានាធិបតី​។

លោក​បាន​លើកឡើង​ថា​ “ខ្ញុំ​ព្យាយាម​សិក្សា​ពី​បទពិសោធន៍​នៅ​អតីតកាល​ ហើយ​ខ្ញុំ​ធ្វើ​គម្រោង​សម្រាប់​ពេល​អនាគត​ ដោយ​ផ្តោត​សំខាន់​លើស​កម្ម​ភាព​បច្ចុប្បន្ន​”។ លោក​បន្ត​ថា​ “នៅពេល​អ្នកធ្វើ​អោយ​មាន​កំហុស​ម្តង​ហើយ​ម្តង​ទៀត​ កិច្ចការ​របស់​អ្នក​ដែល​ត្រូវ​ធ្វើ​គឺ​បន្ត​ទ្រាំ​ ហើយ​តស៊ូ​កែប្រែ​វា​”។

សម្តី​របស់​លោក​ Donald​ Trump ដ៏​ល្បី​មួយ​គឺ​ “បើ​ជ្រុល​ជា​គិត​ សូម​គិត​ឲ្យ​ធំ​តែម្តង​ទៅ​”។ អ្នក​សរសេរ​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​រូប​ គឺ​លោក​ Robert​ Kiyosaki​ ក៏​ជា​អ្នកជំនួញ​ល្បីឈ្មោះ​សញ្ជាតិ​អាមេរិក​។ លោក​បាន​និយាយ​ថា​ “បរុស​ម្នាក់​និយាយ​ថា​ ខ្ញុំ​មិន​មានលទ្ធភាព​ទិញ ​(អចលនទ្រព្យ​) ទេ​ ហើយ​បរុស​ម្នាក់ទៀត​និយាយ​ថា​ “តើ​ខ្ញុំ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ទិញ​វា​បាន​?”។

លោក​ Robert​ បាន​បន្ត​ថា​ ពេល​អ្នក​និយាយ​ថា​ “ខ្ញុំ​មិន​លទ្ធភាព​ទិញ​វា​ទេ​” វា​ធ្វើឲ្យ​ខួរក្បាល​អ្នក​ឈប់​គិត​ និង​ធ្វើ​វាប៉ុន្តែ​ពេល​អ្នក​វិ​និយាយ​ថា​ “តើ​ខ្ញុំ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ទិញ​វា​បាន​?” វា​ធ្វើឲ្យ​ខួរក្បាល​អ្នក​គិត​រិះរក​វិធី​ដើម្បី​ទីញ​វា​”៕