មហាសេដ្ឋី​ Bill Gates កំពុង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ ក្រោយ​បណ្តោយ​​ឲ្យ​ Android គ្រប់​គ្រង​ Microsoft

មហាសេដ្ឋីពិភព​លោក Microsoft គឺលោក Bill Gates កំពុង​តែមានការ​សោកស្តាយ​យ៉ាងខ្លាំង​ ដោយ​បាន​បណ្តែត​បណ្តោយ​ឲ្យ​ប្រព័ន្ធគ្រប់គ្រង​ Android អាច​ធ្វើការ​គ្រប់គ្រង​លើ​បច្ចេកវិទ្យា​ Microsoft ដែលរូបលោកជាអ្នក​បង្កើត​ដោយ​ខ្លួន​ឯង​ទាល់តែសោះ។

បើតាម​លោក Bill Gates បាន​ថ្លែង​ប្រាប់ថា កំហុសធំជាង​គេបង្អស់​របស់គាត់គឺបណ្ដោយឱ្យក្រុមហ៊ុន Microsoft ចាញ់​លើវិស័យប្រព័ន្ធប្រតិបត្តិការ​ទូរស័ព្ទ​ ដោយសារតែស្នាដៃ​របស់ប្រព័ន្ធ​ប្រតិតបត្តិការ​ Android។ គាត់​បាន​បន្តថា “ នៅក្នុង​ទីផ្សារ Software ជាពិសេសទៅលើផ្លេតហ្វមនេះ បើអ្នកណាឈ្នះ អ្នកនោះនឹង​ក្ដោបក្ដាប់ទីផ្សារ​ហើយ។” គាត់បានធ្វើការ​លើកឡើងពីកំហុសនោះថា ជាការ​មិនបានខ្វល់ខ្វាយ​លូកដៃកកូកកាយ​គ្រប់គ្រង Microsoft នៅពេលនោះ។

ការលើកឡើង​របស់ស្ថាបនិក Microsoft បែបនេះធ្វើឱ្យមានការ​ភ្ញាក់ផ្អើលជាខ្លាំងដោយហេតុតែ​មនុស្សភាគច្រើន​ប្រហែលជាគិត​ថា Microsoft បរាជ័យ​ទៅលើ​ទីផ្សារ​ស្មាតហ្វូននេះដោយសារតែ កាលជំនាន់នោះ CEO លោក Steve Ballmer ធ្វើការ​មើលងាយ​ដល់ iPhone របស់ Steve Jobs ពេក។

កាលណោះ Steve Ballmer ដែលជា CEO របស់ Microsoft នោះបានធ្វើការ​សើចចម្អក iPhone ថាជាទូរស័ព្ទ​ថ្លៃ​ពេកហើយលើលោកនេះ ហើយគ្មានគ្រាប់ក្ដារចុចនោះ តើមានមនុស្សណាទៅទិញទៅ។ ប៉ុន្តែ​គាត់គិតខុសទាំងស្រុង ដឹកនាំ Microsoft បរាជ័យទាំង​ឈឺចាប់នឹង​សម្ដីខ្លួនឯង៕