គន្លឹះ ៣យ៉ាង ជំរុញឲ្យអ្នកចង់ ចាប់ផ្តើមអាជីវកម្ម​ ទាំងវ័យនៅក្មេង

ទេព្យកោសល្យពីធម្មជាតិ បានជំរុញឲ្យបុគ្គលនីមួយៗ អភិវិឌ្ឍខ្លួនទៅរកភាពជោគជ័យ ក្នុងមុខជំនាញបានឆាប់រហ័ស ជាងអ្នកដែលគ្មានទេព្យកោសល្យពិតពីធម្មជាតិ។ មានមនុស្សតិចណាស់ ដែលហ៊ានចាប់ផ្តើមរកស៊ី ទាំងដែលខ្លួននៅវ័យក្មេង នេះក៏ព្រោះដោយសារ មានកត្តាជាច្រើន ដូចជា កត្តាជីវភាពគ្រួសារ សង្គម សេដ្ឋកិច្ច នយោបាយ និងកត្តាផ្សេងៗជាច្រើនទៀត។ តើធ្វើដូចម្តេច ទើបធ្វើឲ្យយុវជន ហ៊ានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនទាំងនៅវ័យក្មេង?

ខាងក្រោមនេះ ជាចម្លើយ ដែលជាហេតុជំរុញឲ្យគេហ៊ានចាប់ផ្តើមអាជីវកម្ម ទាំងនៅវ័យក្មេង៖

. អានព័ត៌មានស្តីពីអាជីវកម្ម (Business News)

ព័ត៌មានជាប្រភពផ្តល់ចំណេះដឹង។ ​បើអ្នកកាន់តែអានព័ត៌មាន នោះអ្នកកាន់តែទទួលបាន ចំណេះដឹងថ្មីៗបន្ថែម ជាមិនខាន។ តែដើម្បីទទួលបានព័ត៌មាន ដែលអ្នកអាចយកទៅប្រើជាប្រយោជន៍ ដល់ការរស់នៅ ឬការរកស៊ី អ្នកត្រូវជ្រើសរើសអានព័ត៌មានណា ដែលផ្តល់ចំណេះដឹងល្អ សម្រាប់បម្រើការដល់ការស់នៅរបស់អ្នក។

ឧទាហរណ៍៖ បើការអានព័ត៌មានរបស់អ្នក ភាគច្រើនផ្តោតលើការធ្វើជំនួញ ឬធ្វើអាជីវកម្ម នោះចំណេះដឹងដែលទទួលបានពីការអាននេះ និងជំរុញអ្នកឲ្យយចង់ធ្វើអាជីវកម្មអ្វី ដែលខ្លួនគិតថាទទួលបានជោគជ័យ ជាក់ជាមិនខាន។

. ចូលរួមព្រិត្តិការណ៍ (Business Events) និងកម្មវិធីនៃការចាប់ផ្តើមអាជីវកម្ម (Startup Business)

ការចូលរួមក្នុងព្រិត្តិការណ៍នានា ឬកម្មវិធីសិក្សានៃការចាប់ផ្តើមអាជីវកម្ម បានដុះខាត់ចំណេះដឹង របស់អ្នកឲ្យផ្តោតទៅលើ គោលដៅអាជីវកម្ម យ៉ាងពិតប្រាកដ។

ទាំងការចូលរួមវគ្គសិក្សាតាមអនឡាញក្តី ឬមិនតាមអនឡាញក្តី សុទ្ធតែជាសកម្មភាព ដែលជំរុញឲ្យអ្នក ចង់ក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្មជាក់ជាមិនខាន ព្រោះចំណេះដឹង​ទាំងនោះ ផ្តល់ឲ្យអ្នកនៅជម្រើសគំនិតអាជីវកម្ម ជាច្រើនដែលអ្នកគិតថា  អ្នកអាចធ្វើបាន។

. ការបំពេញតម្រូវការសង្គម និងការចង់ជួយសង្គម (Address the Human Needs)

ការរៀនសង្គេតពីតម្រូវការ និងបញ្ហាសង្គម ជាកិច្ចការមួយដ៏ល្អ ដែលអ្នកជំនួញគ្រប់រូបបាននឹងកំពុងធ្វើ។ ដើម្បីឲ្យអាជីវកម្មមួយ ទទួលបានជោគជ័យ គេត្រូវធ្វើយ៉ាងណា រកវិធីដោះស្រាយបញ្ហារបស់មនុស្ស នោះគឺ បញ្ហា និងតម្រូវការរបស់សង្គមតែម្តង។

បើអ្នករកឃើញថា សហគមន៍ ឬសង្គមរបស់អ្នក មានត្រូវការការផលិតផល ឬសេវាកម្មណាខ្លាំងជាងគេ នោះអ្នកអាចផលិតសេវាកម្ម ឬផលិតផលនោះ ដើម្បីផ្គត់ផ្គង់ដល់សង្គមនោះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដល់សង្គមនោះ នោះអ្នកនឹងទទួលបានជោគជ័យ ទាំងការជួយមនុស្ស (ជួយសង្គម) និងកាន់តែធ្វើឲ្យអាជីវកម្មរបស់អ្នក ទទួលបានជោគជ័យផងដែរ។