ខួបអាពាហ៍ពិពាហ៍២ឆ្នាំ ស្វាមី ​​​​​​​​​​Yui Chiranan រៀបចំកម្មវិធីជូនភរិយាយ៉ាងផ្អែមល្ហែម!(មានរូបភាព)​

ជាការពិតណាស់ ក្រោយពេលដែលប្ដីប្រពន្ធតារាស្រី Yui Chiranan និង ស្វាមី លោក Thun Tanakorn រៀបការកសាងគ្រួសារមក ជីវិតប្ដីប្រពន្ធអ្នកទាំងពីរកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ ច្រណែនសឹងតែគ្រប់គ្នាទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២ឆ្នាំ គ្រប់គ្នាបានឃើញស្វាមី Yui Chiranan បានរៀបចំកម្មវិធីពញាក់អារម្មណ៍ភរិយា ជាមួយកាដូបាច់ផ្កាកូលាបដ៏ធំ និងផ្ដល់ស្នាមថើបទៅកាន់ភរិយា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាចូលរួមអបអរថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ របស់តារាស្រីរូបនេះ និងស្វាមីគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី