ភ្ញាក់ផ្អើល! ស្ងាត់ៗ លី អុីវ៉ាធីណា ​​បង្ហាញមុខកូនប្រុសអាយុជិត១ឆ្នាំទៅហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា តារាចម្រៀងស្រីល្បីឈ្មោះ លី អុីវ៉ាធីណា ដែលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ ហើយមួយរយៈចុងក្រោយនេះអ្នកនាងបានស្ងប់ពីសិល្បៈជាហេតុធ្វើឲ្យហ្វេនៗជាច្រើននឹករលឹកខ្លាំងណាស់។

ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាងបង្ហោះរូបភាពបង្ហាញមុខកូនប្រុសរបស់ខ្លួន ដោយអមជាមួយសារបែបនេះទៀតថា៖

«កូនម៉ាក់ដេកហើយ..ខ្វះតែ2ខែទៀតទេកូនម៉ាក់បានមួយឆ្នាំហើយ…ពេលវាលាដើរលឿនណាស់…»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះកន្លងមកគ្រប់គ្នាពុំដែលបានទទួលដំណឹងថាអ្នកនាងរៀបការមានស្វាមីនោះទេ ខណៈពេលនេះគ្រប់គ្នាពិតជាចង់ដឹងថាឪពុកកូនរបស់អ្នកនាងគឺជានរណា៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី