តោះ! ទៅមើលសារផ្អែមល្ហែមរបស់ អេនី ហ្សាម និងសង្សារភេទដូចគ្នា ធ្វើឲ្យគ្រប់គ្នាច្រណែន!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាចម្រៀងក្នុងផលិតកម្មថោន អេនី ហ្សាម កំពុងតែមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមជាមួយនិងគូស្នេហ៍ភេទស្រីដូចគ្នា ធ្វើឲ្យបុរសៗជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាកំពុងតែចាប់អារម្មណ៍ជាមួយនិងរូបភាព ដែលតារាស្រីរូបនេះ បង្ហោះជាមួយនិងគូស្នេហ៍ ដោយអមជាមួយសារដ៏ផ្អែមល្ហែមទៅកាន់គូស្នេហ៍ខ្លួនបែបនេះថា៖

«គាត់ប្រាប់ខ្ញុំថា គេគ្រប់គ្នាសួរថាគាត់ស្រលាញ់ខ្ញុំមែនឬលេង ? គ្រប់គ្នាគ្មានអ្នកណាជឿថាគាត់ស្រលាញ់ខ្ញុំទេ រួមទាំងខ្ញុំខ្លួនឯងផ្ទាល់ព្រោះអីអ្នកcrush គាត់សុទ្ធតែស្អាតៗហើយក្មេងៗទៀត ហេតុអីមកស្រលាញ់មនុស្សស្រីអាយុបងដល់ទៅ៩ឆ្នាំហើយចាស់មុខអត់ស្អាតធាត់ទាប ដូចជាគ្មានកន្លែងណាទាក់ទាញអីបន្តិចតើខ្ញុំគួរជឿគាត់ឬអត់នរ តែណ្ហើយ ការពិតឬមិនពិតក៏ដោយ សំខាន់នៅពេលនេះគាត់បានធ្វើតួនាទីជាសង្សារដល់ល្អសម្រាប់ខ្ញុំ ខឹងគាត់ចេះសុំទោស ពេលទៅណាមកណាគាត់ចេះប្រាប់ លេងឆាតឬធ្វើអីក៏ប្រាប់ ពេលគេប៉ះពាល់ខ្ញុំគាត់ខឹងជំនួស គាត់ស្តាប់តាមខ្ញុំ នឹងអ្វីច្រើនទៀតខ្ចិលរៀបរ៉ាប់ហាស ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ខ្ញុំចង់ថែរក្សារពេលវេលាល្អៗដែលមានជាមួយគាត់អោយបានច្រើន មិនថារយះពេលខ្លីឬវែងនោះទេ សំខាន់ពេលនេះទៅបានហើយ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ព្រោះថ្វីត្បិតតែស្នេហារវាងតារាស្រីរូបនេះ និងគូស្នេហ៍ខុសច្បាប់ធម្មជាតិក៏ពិតមែន តែអ្នកទាំងពីរបង្ហាញអារម្មណ៍ និងកាយវិការយកចិត្តទុកដាក់ចំពោះគ្នាមិនចាញ់គូស្នេហ៍គេនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី