គួរអោយស្រលាញ់ខ្លាំងមួយគូនេះ!! លោក phet_thakrit អោយសម្ភាសន៍ថាពេលនេះដង្ហើមចេញចូលរបស់គាត់មានតែកញ្ញា mindtarika!

ជាគូស្នេហ៍ដែលស្រលាញ់គ្នាហើយមានតែភាពរីកចម្រើនសម្រាប់តារាសម្តែងប្រុស phet_thakrit និងមិត្តស្រីកញ្ញា mindtarika ដោយបន្ទាប់ពីសម្រេចចិត្តទាក់ទងគ្នាអ្នកទាំងពីរចាប់ដៃគ្នាកសាងកសិដ្ឋានរាប់រយហិចតា ហើយបង្កើតអាជីវកម្មរួមគ្នាយ៉ាងច្រើនសន្ធឺកសន្ធាប់។
ចុងក្រោយខណ:ពេលដែលតារាប្រុសព្រមធ្វើជាអ្នកបើកបរឡានជូនមិត្តស្រីមកធ្វើការងារមួយថ្ងៃ អ្នកយកពត៌មានបានសាកសួរគាត់ថា “ជឿទេថាមកពីមិត្តស្រីទើបជីវិតមានភាពរីកចម្រើនដល់ថ្នាក់នេះ?” លោក phet_thakrit ឆ្លើយថាតាមពិតទៅគ្រូទាយប្រាប់តាំងពីដំបូងម្ល៉េះថា​អូន mindtarika ជាអ្នករាសីខ្ពស់ចូលមកហើយនឹងធ្វើអោយរាសីរបស់ខ្ញូំឡើងតាម។
លើសពីនោះទៅទៀតតារាប្រុសបានប្រាប់ថាបច្ចុប្បន្នមិត្តស្រីរបស់គឺជាអ្នកទំនុកបម្រុងធុកិច្ចរបស់គាត់គ្រប់យ៉ាង នាងជាអ្នករៀបចំគម្រោង ផែនការណ៍ផ្សេងទាំងអស់។ បើមិនបាននាងទេលោក phet_thakrit ពិតជាមិនអាចមានថ្ងៃនេះ មិនមានអ្វីគាត់កំពុងកាន់កាប់នោះឡើយ នាងជាដង្ហើមចេញចូលរបស់គាត់ពេលនេះ។

អត្ថបទដោយ សា