យូៗបានឃើញម្តង!! តារាស្រីកំពូលស៊ុបភើស្តា aum_patchrapa​ ដឹកដៃមិត្តប្រុសមហាសេដ្ឋីដើរញ៉ាំអីតាមចិញ្ចើមផ្លូវ!

មិត្តភក្តិ និងហ្វែនខ្លាប់ជាច្រើនកំពុងរងចាំអោយពួកគេប្រកាសដំណឹងល្អចំពោះគូស្នេហ៍របស់តារាស្រី aum_patchrapa និងមិត្តប្រុសសេដ្ឋីលោក Pokphornprapha ដែលទាក់ទងគ្នាដោយបើកចំហរហើយតែងតែមានមានរូបភាពផ្អែមល្ហែមអោយគ្រប់គ្នាបានស្វីតតាមជានិច្ច។
ចុងក្រោយតារាស្រីផុសបង្ហាញបរិយាយកាសខ្លួននិងមិត្តប្រុសនាំគ្នាធ្វើរឿងដែលមិនធ្លាមមាននរណាឃើញនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន បណ្តាលអោយអ្នកគាំទ្រទាំងឡាយទាំងពួងកោត សសើរក៏ដូចជាញញឹមតាមអ្នកទាំងពីរដោយហាមមិនបាន។
នៅក្នុង Story តារាស្រីបានបង្ហោះរូបខ្លួននិងមិត្តប្រុសកំពុងដើរលេងតាមមាត់ផ្លូវសាធារណ: នាំគ្នាដើរញ៉ាំនេះញ៉ាំនោះតម្លៃធូៗដូចប្រជាជនទូទៅធ្វើជាប្រចាំថ្ងៃ។ ចាត់ទុកជារឿងដែលគួរអោយស្រលាញ់ ហើយកម្រខ្លាំងណាស់ ដោយសារជាទូទៅតាមឋាន: និងកេរ្តិ៍ឈ្មោះជាតារា ជាអ្នកធុរកិច្ច ទាំងពីរនាក់រមែងត្រូវណាត់ជួប ជួបជុំនៅកន្លែងដែលឯកជន។

អត្ថបទដោយ សា