សេដ្ឋីហុងកុងលំដាប់លេខ៣ម្នាក់ គ្រាន់តែលក់ទឹកស៊ីអ៊ីវ ទទួលបានប្រាក់ចំណូលជាង១០០លានដុល្លារក្នុងមួយឆ្នាំ
លោក Lee Man-tat ជាមហាសេដ្ឋីទឹកស៊ីអីវរបស់ហុងកុងយីហោ Lee Kum Kee Group ដែលជាក្រុមហ៊ុនផលិតគ្រឿងទេសដ៏ធំមួយនៅក្នុងប្រទេសហុងកុង ហើយស្ថានិករូបនេះរកចំណូល បានច្រើបំផុតរហូតក្លាយខ្លួនជាសេដ្ឋីលំដាប់លេខ៣ នៅក្នុងទីក្រុងហុងកុងបន្ទាប់ពីសេដ្ឋីលេខ១ Lee Kha Shing និងសេដ្ឋីលេខ២ Lee Shau-kee ។
មហាសេដ្ឋីទឹកស៊ីអីវរូបនេះរកចំណូលសរុបបានប្រមាណជា១៧.១ពាន់លានដុល្លារអាមេរិក ពីការលក់ផលិតទឹកស៊ីអីវទៅក្នុងទីផ្សារពិភពលោក និងទីផ្សារនៅក្នុងប្រទេសចិនទាំងមូល។ បើមើលពីប្រវត្តិរបស់ក្រុមហ៊ុនទឹកស៊ីអីវមួយនេះ គឺកើតចេញពីអាជីវកម្មលក្ខណៈគ្រួសារ ហើយរូបមន្តទឹកស៊ីអីវមួយនេះជារូបមន្តប្រពៃណីហុងកុង ដែលោក Lee Man-tat បានធ្វើបដិវត្តន៍ក្រុមហ៊ុនមួយនេះអោយទំនើបជាងមុន ដែលគេអោយឈ្មោះថា ព្រះអាទិត្យចាស់។
យុទ្ធសាស្រ្តព្រះអាទិត្យចាស់នេះ បានដាក់បញ្ចូលនូវយុទ្ធសាស្រ្តមួយចំនួន ដែលធ្វើអោយប្រជាជនចិនទាំងមូលមិនអាចខ្វះទឹកស៊ីអីវរបស់សេដ្ឋីហុងកុងមួយនេះបានឡើយ។ បើនិយាយពីទឹកសីអ៊ីវនៅក្នុងទីផ្សារអ្នកប្រហែលជាគិតថា វាតូចតាចណាស់ តែចំពោះសេដ្ឋីរូបនេះមិនមែនចារបរតូចតាចឡើយ វាបានក្លាយជាអណាចក្រផលិតទឹកស៊ីអីវដ៏ធំបំផុតនៅក្នុងក្រុងហុងកុង ដែលលក់បានច្រើនជាង១០០លានដបក្នុងមួយឆ្នាំៗ។
សេដ្ឋីរូបនេះឆ្លាតខ្លាំងណាស់ លោកបានចាប់យកស្ត្រីមេផ្ទះរបស់ចិនទាំងអស់មកធ្វើជាអតិថិជនរបស់គាត់។ នៅលើសំបកដបរបស់ទឹកស៊ីអីវបានដាក់អក្សរចិនធំៗថា “ទឹកស៊ីអីវដែលមាននៅគ្រប់ផ្ទះបាយទាំងអស់” ដែលយុទ្ធសាស្រ្តមួយនេះ បានជ្រាបចូលទៅក្នុងទីផ្សារហុងកុងយ៉ាងជ្រួតជ្រាបបំផុត ជាពិសេសនៅតាមភោជនីយដ្ឋានធំៗនៅក្នុងក្នុងទីក្រុងហុងកុង។
អ្វីដែលកាន់់តែក្តៅនៅក្នុងការលក់នេះគឺ ប្រជាជនហុងកុងមានជាតិនិយមបំផុតជាមួយនឹងយីហោមួយនេះ ព្រោះយីហោមួយនេះប្រើរាស់តែពលកម្មក្នុងស្រុកស្ទើតែ១០០ភាគរយទៅហើយ ហើយមានអ្នកជំនាញបរទេសតិចតួចបំផុត ដែលជួយអោយផលិតផលមួយនេះកាន់់តែទំនើបជាងមុន៕