មួយរយៈនេះមើលទៅប៉ុស្ដន៍លេខ 3អ៊ូអរខ្លាំងណាស់ ព្រោះក្រោយពីសម្រាកនៅផ្ទះពីកូវិដ 19រួមមកដូចជាមានការប្រញ៉ាប់ប្រញ៉ាលក្នុងការរៀបចំដំណើរថតរឿងជាច្រើន ក្រៅពីនេះក៏មានអ្នកសម្ដែងមុខថ្មីជើងខ្លាំងជាច្រើនមករួមចំណែកមួយផ្នែកទៀតរបស់គ្រួសារលេខ 3
ថ្ងៃនេះសុំឪកាសនាំទៅមើលភាពសង្ហារបស់កំលោះទាំង 12 ដួងតារាថ្ងៃអនាគតរបស់ SUPERNOVA របស់ 12 Rising stars ធានាថាអស្ចារ្យណាស់
Pon-Nawasch
តារាសម្ដែងប្រុសថ្មីជើងខ្លាំងរបស់ប៉ុស្ដន៍លេខ 3 គ្មានពីរធ្លាប់ចូលរួមសម្ដែងជាច្រើនរឿង
In-Sarin
ទទួលបានប្រជាប្រិយភាពខ្លាំងសម្រាប់កំលោះសង្ហាម្នាក់នេះ ដើរតួសម្ដែងជាច្រើនរឿងហើយក៏ជាបណ្ដូលចិត្តរបស់ស្រីៗស្ទើរតែពេញប្រទេសហើយដែរ
August-Vachiravit
បានចូលពេញសិទ្ធជាតារាសម្ដែងប៉ុស្ដន៍លេខ3 ក្នុងរឿង TaWanYorSaeng ចំពោះការសម្ដែងរបស់កំលោះម្នាក់នេះក៏មិនធម្មតាដែរ ហើយនៅសង្ហាទៀត
Krating Khun Narong
ចេញពីអ្នកកីឡាបាល់បោះ មកធ្វើជាតារាជួមុខក្នុងវិស័យសិល្បៈរបស់យើង មុខមាត់រូបរាងល្អ ញញឹមស្រស់ ចូលចិត្តលេងសើច បែបនេះហើយទើបអាចឈរជើងនៅក្នុងបេះដូងស្រីៗដោយគ្មានឧបស្គ មានស្នាដៃសម្ដែងជាច្រើនរឿងផងដែរ
Job Thatchasphon
ទំរាំតែមកដល់ថ្ងៃនេះជាតួឯកមុខថ្មីមិនមែនងាយស្រួលនោះទេ ក្រោយពីរៀនចប់ខាងផ្នែកភាពយន្ដហើយលោកបានចាប់ផ្ដើមធ្វើការទាក់ទងនិងរឿងភាពយន្ដមករហូត ទើបឈានមកដល់ចំនុចនេះ
Kongthap Peak
នាទីនេះគ្មានអ្នកណាអាចប្រៀបនិងកំលោះតូចមុខស្រស់អនាគតវែងឆ្ងាយម្នាក់នេះទេ ចាត់ទុកថាជាជនជាតិថៃទីមួយដែលបានចូលរួមក្នុងកម្មវិធី Produce x 101 ដែលជាកម្មវិធីស្វែងរក Idol ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏ជាអ្នកសិក្សាក្រៅប្រទេសផងដែរ
Tee-Thanapon
ចាត់ទុកថាជាកំលោះសប្បូរស្នេហ៍ មានស្នាដៃសម្ដែងច្រើនហើយមានអ្នកគាំទ្រតាមដានពីកំលោះម្នាក់នេះច្រើនមិនធម្មតា
Ice Panuwat
បើមិននឹកឈ្មោះគឺមិនបានទេ សម្រាប់កំលោះម្នាក់នេះ ជាបុរសម្នាក់ដែលអ្នកណាៗក៏នឹកដល់និងនិយាយតៗគ្នាមិនដាច់ពីមាត់ដែរនៅលើបណ្ដាញសង្គម មានស្នាដៃសម្ដែងច្រើនមិនចាញ់អ្នកណាដូចគ្នា ហើយធានាថាចូលរួមជាមួយគ្រួសារលេខ 3 អនាគតកាន់តែវែងឆ្ងាយច្បាស់ណាស់
Mean-Phiravich
ចង់ប្រាប់ថាសង្ហាគ្រប់ជ្រុងគ្រប់សកម្មភាពសម្រាប់អ្នកសម្ដែងកំលោះវ័យក្មេង ផ្ដើមចេញពីរឿង Love By Chance ហើយក៏មានសម្ដែងជាបន្ដបន្ទាប់ ដោយសារតែភាពសង្ហាឥតខ្ចោះទើបគ្រងតំណែង The Most Vibrant & Shining Guy ក្នុង 50 ប្រទេស…និងកំលោះចូលចិត្តលេងសើចជា អូប៉ាកូរ៉េ មិនចំលែកទេដែលកំលោះម្នាក់នេះមានអ្នកគាំទ្រទូទាំងប្រទេស ថែមទាំងធ្លាប់ថតនៅប្រទេសចិន សង្ហារហើយប្រវត្តល្អទៀត
Macau-Vachirawich
សង្ហារកម្រិតអ្នកកីឡាប៉េងប៉ង់ក្រុមប្រចាំប្រទេថៃ ដោយសារតែភាពសង្ហារនិងសមត្ថភាពគ្រប់គ្រឿងទើបបានចុះកុងត្រារួមការងារជាមួយប៉ុស្ដន៍លេខ 3
Smith-Passwit
ចាត់ទុកថាជាកំលោះសង្ហារមានទេពកោសល្យគ្រប់គ្រឿងម្នាក់ទៀត ដែលមានស្នាដៃសម្ដែងជាច្រើន និងមានការចូលរួមក្នុងកម្មវិធីនៅប្រទេសចិន WE ARE YOUNG ផងដែរ
En-Brigth
កំលោះសង្ហារបែប Bad boy មានប្រវត្តល្អរូបក៏សង្ហារ មានសមត្ថភាពមានស្នាដៃសម្ដែងរឿង ជាពិសេសជាកូនពៅទី 12របស់ប៉ុស្ដន៍លេខ 3
អត្ថបទដោយ : នីត្តា