ហេតុតែចង់ជួបមុខ! គូស្នេហ៍ Taew សុខចិត្តស្កាត់មកឈរមើលនាងពីក្រៅ!(មានរូបភាព)

ហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញតារាថៃ Taew Natapohn បង្ហាញភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍ខណៈពេលនេះនាងកំពុងតែធ្វើការឃុំខ្លួនរយៈពេល១៤ថ្ងៃ ដោយសារបានជួបមិត្តភក្ដិឆ្លងកូវីដ១៩កាលពីពេលកន្លងទៅ។

ក្នុងនោះយើងឃើញគូស្នេហ៍នាងលោក Pranai បានស្កាត់មកជួបមុខនាង ដោយបានឈរមើលមុខនាងពីចម្ងាយគឺម្នាក់នៅលើផ្ទះ និងម្នាក់នៅក្រៅរបងផ្ទះ ដែលមើលទៅពិតជាពោលពេញដោយក្ដីនឹករលឹកយ៉ាងខ្លាំងផងដែរ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ដោយឃើញគូស្នេហ៍តារាស្រី Taew យកចិត្តទុកដាក់និងចង់ឃើញមុខនាងខ្លាំងបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី