លោកម្ចាស់តូចអូន Kawin ថ្វីត្បិតទើបតែកើតប៉ុន្ដែម៉ាក់ Sririta និងប៉ា Korn ចាប់កូនតែងខ្លួនក្នុងឈុតថៃមិនអោយចាញ់គ្រួសារតារាដទៃសោះឡើយ!!! មានរូបភាព

Sririta-Korn គ្រង់ឈុតថៃអោយកូនប្រុស អូន Kawin ជាថ្ងៃចូលឆ្នាំៗដំបូង រស្មីនៃភាពសង្ហាចែងចាំងខ្លាំងណាស់

ប្រមូលយករូបភាពថ្ងៃចូលឆ្នាំកន្លងមកគ្រួសាររបស់ Sririta-Korn ដែលទើបនិងទទួលបានឈ្មោះជាលោកប៉ាអ្នកម៉ាក់ដៃថ្មីដែលមានសមាជិកតូចមកបំពេញបន្ថែមនូវចំណងអាពាហ៍ពិពាហ៍គឺអូន Kawin កូនប្រុសតូចវ័យទារក ព្រោះជាថ្ងៃចូលឆ្នាំៗដំបូងរបស់កូនប្រុស ទើបសូមប្រមូលរូបភាពទុកជាអនុស្សាវរីយ៍ដោយការតែងខ្លួនបែបថៃអោយកូនប្រុស

ដោយអ្នកម៉ាក់ Sririta អ្នកម៉ាក់ស្អាតបានប្រាប់ថា “ចូលឆ្នាំៗដំបូងរបស់ខ្ញុំបាត ខ្ញុំស្លៀកឈុតថៃមកចាំតែម្ដងបាត សូមអោយបងៗ អ៊ុំពូមី លោកតាលោកយាយ មានសុភមង្គលក្នុងថ្ងៃចូលឆ្នាំណាបាត”

គ្រប់គ្នាដែលបានឃើញហើយើក៏ប្រាប់ថាគួអោយស្រលាញ់ មានលោកម្ចាស់តូចដែលពេញទៅដោយរស្មីនៃភាពសង្ហាតែម្ដងក្លាយទៅជាម្ចាស់ចិត្តរបស់បងៗទៅហើយ

អត្ថបទដោយ : នីត្តា