Chopoo Araya គ្រាន់តែឃើញរូបថតស្វាមីភ្លាមខ្នាញ់ទ្រាំមិនបានដាក់មួយឃ្លាកណ្ដាល Instagram ផ្អើលអស់មារសត្រូវ…! មានរូបភាព

ដល់ពេលដែលត្រូវទាមទាររូបរាងដ៏សែនសង្ហាត្រលប់មកវិញហើយ សម្រាប់អនាគតលោកប៉ាកូនទីបីយ៉ាង Knot-Visarut អ្នកជំនួញធំប្រវិត្តរូបល្អ លំដាប់ស្វាមីរបស់តារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Chompoo Araya

ជាក់ស្ដែងនៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសរូបភាពខណៈពេលត្រៀមខ្លួនហាត់ប្រាណនៅក្នុងបណ្ដាញសង្គម IG @nottvisrut ព្រមអមជាមួយនិងឃ្លាបរិយាយពីស្ថានភាពថា “កន្លែងហាត់ប្រាណបើកហើយ មិនចាំបាច់ gymtips ទេបាទ”

ប៉ុន្ដែរឿងនេះមិនមែនមានត្រឹមតែអ្នកគាំទ្រឬអ្នកបណ្ដាញសង្គមចូលទៅ comment ប៉ុណ្ណោះទេ សូម្បីតែភរិយាដ៏ស្រស់ស្អាតយ៉ាង Chompoo ក៏ទ្រាំមិនបានក្នុងការចូលទៅបង្អាប់ស្វាមីដោយឃ្លាថា “វាត្រូវតែដូច្នេះហើយ” នៅពេលបានឃើញស្ទាយក្បាច់ក្បូរថតរូបរបស់ប៉ាៗហើយក៏អាចដឹងថានេះជាអ្នកបង្ហាញម៉ូតអាជីពហើយ!! ហើយខាងប្រុសក៏ឆ្លើយតបភរិយាវិញដើម្បីបំបាត់ភាពអៀនជារូប Emoji ញញឹមគួអោយខ្នាញ់បំផុត

 

អត្ថបទដោយ : នីត្តា